ថៃ៖ Takkatan Chonlada ជាតារាចម្រៀងចង្វាក់ស្រុកស្រែ ដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសថៃ។ គ្រប់បទចម្រៀងទាំងអស់ ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែសម្លេងស្រទន់របស់នាង។

ចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាង១០ឆ្នាំ Takkatan មានការតស៊ូព្យាយាមទម្រាំតែជោគជ័យក្នុងអាជីពមួយនេះ រហូតដល់អាចទិញឡាន ទិញផ្ទះ និងរស់នៅយ៉ាងសុខស្រួល។

ប៉ុន្តែថ្មីៗនេះដែរ តារាស្រីវ័យ៣៥ឆ្នាំរូបនេះ បានប្រកាសលក់ផ្ទះដ៏ស្កឹមស្កៃដែលខ្លួនកំពុងរស់នៅភ្លាមៗ នៅក្នុងគណនីហ្វេសប៊ុក ក្នុងតម្លៃ៨លានបាត ព្រមទាំងប្រគល់របស់របរគ្រប់យ៉ាងនៅក្នុងផ្ទះឲ្យទាំងអស់។

ជាមួយគ្នានោះផងដែរ នាងបានប្រាប់ពីមូលហេតុ ដែលសម្រេចចិត្តលក់ផ្ទះថា «ចៃដន្យមានគម្រោង​ ចង់ទៅនៅផ្ទះចម្ការ ហើយម្យ៉ាងវិញទៀតផ្ទះនេះធំខ្លាំងពេក» ។

ក្រោយប្រកាសលក់មានអ្នកគាំទ្រជាច្រើនមានការសោកស្តាយ ប្រសិនបើនាងលក់ផ្ទះនេះទៅ ព្រោះផ្ទះពិតជាធំ និងគួរឲ្យចង់រស់នៅ។ ប៉ុន្តែអ្នកគាំទ្រក៏យល់ដូចគ្នាថា ពេលនេះអ្វីដែល Takkatan ចង់បានគឺ ផ្ទះដែលសមល្មមមួយ និងការរស់នៅដោយមានសេចក្តីសុខតែប៉ុណ្ណោះ៕

ចង់ដឹងកាន់តែច្បាស់ថាទិដ្ឋភាពនៅក្នុងយ៉ាងណានោះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

Takkatan Chonlada
Takkatan Chonlada
ផ្ទះដែលនាងលក់
ផ្ទះដែលនាងលក់
ផ្ទះដែលនាងលក់
ផ្ទះដែលនាងលក់
ផ្ទះដែលនាងលក់
ផ្ទះដែលនាងលក់
ផ្ទះដែលនាងលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]