(ព្រះវិហារ)៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ពេលពួកគេកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះជួលមួយកន្លែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ។

លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះថា ជនសង្ស័យ ៧នាក់ មានប្រុស៦នាក់ និងស្រី ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលដែលពួកគេកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងចំណុចផ្ទះជួលមួយកន្លែង ដែលម្ចាស់ផ្ទះមានឈ្មោះ ហួត វណ្ណា ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកអធិការបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ផៃ សុភក្រ័ អាយុ១៧ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលបាល ក្រុងព្រះវិហារ, ទី២-ឈ្មោះ សុខ ពៅ អាយុ២៤ឆ្នាំ នៅភូមិសំរោង សង្កាត់កំពង់ប្រណាក, ទី៣-ឈ្មោះ ហែន ហេ អាយុ២៦ឆ្នាំ នៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក, ទី៤-ឈ្មោះ ស្នា ចំណាន អាយុ២៧ឆ្នាំ នៅស្រុកជាំក្សាន្ត, ទី៥-ឈ្មោះ វី ជីវន្ត័ អាយុ២២ឆ្នាំ នៅសង្កាត់កំពង់ប្រណាក, ទី៦-ឈ្មោះ ម៉ក់ គីមធី អាយុ៣៥ឆ្នាំ នៅសង្កាត់កំពង់ប្រណាក និងទី៧ឈ្មោះ សុខ សៅលីម៉ា ភេទស្រី អាយុ២២ឆ្នាំ នៅសង្កាត់កំពង់ប្រណាក។

លោក ឆៅ វុទ្ធា បានបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ដោយឡែកជនសង្ស័យទាំង ៧នាក់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]