ភ្នំពេញ៖ មិនយូរមិនឆាប់ តារាសម្តែងស្រីមុខស្លូត នៅ សូនីតា នឹងឃើញមុខកូនប្រុស ជាទីស្រលាញ់របស់នាង ដែលជាចំណងដៃ នៃសេចក្តីស្នេហា រវាងលោក ទិត្យ ថាវរិទ្ធ។

ក្នុងមួយរយៈពេលនេះ នាង ក៏បានផ្អាកពីការងារសម្តែង ដោយចង់់យកពេលមើលថែទាំកូនក្នុងផ្ទៃ ព្រោះថាជាកូនដំបូង ដូច្នេះហើយ នាងត្រូវតែថែរក្សាខ្លួនបាន យ៉ាងល្អបំផុត។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ គឺតារាស្រីរូបនេះ នៅតែព្យាយាមរកលុយ តាមហ្វេសប៊ុក ទាំងយប់ ទាំងថ្ងៃ។ ជាពិសេស កាលពីម្សិលមិញ នាងថែមទាំងជិះ យកឲ្យគេ ដោយផ្ទាល់ដៃទៀត ទាំងអាកាសធាតុក្តៅហែង ហើយក៏កំពុងតែពរពោះកូនដំបូងទៀត។

ទង្វើរបស់ នៅ សូនីតា ក៏មានមនុស្សជាច្រើន បានសរសើរនឹងនាង ដែលមិនចេះទម្រន់ខ្លួន នៅតែខំរកលុយបន្ថែម ទោះបីជានាងនៅតែផ្ទះក៏ដោយ ក៏នៅតែរកចំណូលទៀត៕

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា នៅតែលក់ខោអាវ តាមហ្វេសប៊ុក
នៅ សូនីតា នៅតែលក់ខោអាវ តាមហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]