កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈពេលដែល កំពុងចូលរួមនៅក្នុងកម្មវិធី The Manager តារាចម្រៀងកូរ៉េម្នាក់ គឺលោក Car, the Garden ស្រាប់តែបានលើកឡើង អំពីសេចក្ដីស្រលាញ់ ពេញចិត្តទៅលើ ក្រុមចម្រៀងស្រី MOMOLAND។

លោកបាននិយាយដោយត្រង់ថា លោកពិតជាចូលចិត្តពួកគេខ្លាំងណាស់ ហើយថែមទាំងមានបំណង ចង់សហការជាមួយពួកគេផងដែរ ប្រសិនបើមានឱកាស។

មិនឲ្យរង់ចាំយូរឡើយ គ្រាន់តែទទួលបានដំណឹងនេះភ្លាម MOMOLAND ក៏ស្រាប់តែបង្ហោះសារ នៅក្នុងគេហទំព័រផ្លូវការរបស់ពួកគេថា ៖

«សូមអរគុណយ៉ាងខ្លាំង សម្រាប់ការគាំទ្រ MOMOLAND។ ពួកយើងមានការភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានមើលកម្មវិធី។ ពួកយើងក៏ជា អ្នកគាំទ្ររបស់អ្នកផងដែរ។ ប្រសិនបើមានឱកាស ពួកយើងសង្ឃឹមថា អ្នកអាចចូលរួមសហការ ជាមួយពួកយើង។ សូមទាក់ទងមកពួកយើងមក»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការចេញផ្សាយ បទចម្រៀងថ្មី ដែលមានចំណងជើងថា MOMOLA នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ នេះហើយ ពួកគេនឹងបន្តធ្វើការផ្សព្វផ្សាយចម្រៀង នៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី ១០ ខែឧសភាខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Car the Garden
រូបភាព Car the Garden
រូបភាព Car the Garden
រូបភាព Momoland
រូបភាព Momoland
រូបភាព Momoland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]