ថៃ៖ រយៈពេលជាង២ឆ្នាំហើយ ដែលតារាស្រី អ្នកនាង Ployphan Taveerat និងអតីតស្វាមី តារាសម្ដែងប្រុស លោក Peter Corp បានសម្រេចលែងលះគ្នា ក្រោយរៀបការបានរយៈពេលជិត៣ឆ្នាំ ដោយបន្សល់កូនដ៏គូរឲ្យស្រលាញ់ពីរនាក់ផងដែរ។

យ៉ាងណាមិញ ក្រោយពេលសម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍រួចមក តារាស្រី អ្នកនាង Ployphan និងលោក Peter ក៏នៅតែរក្សាទំនាក់ទំនងគ្នាជាមិត្តភក្តិ និងជាពិសេសបានដើរតូនាទីជាឳពុកម្ដាយ បានយ៉ាងល្អដដែល ដោយមិនឲ្យកូនៗមានអារម្មណ៍ខ្វះភាពកក់ក្ដៅនោះទេ។

ដោយឡែក បើងាកមកមើលពីជីវិតតារាស្រី អ្នកនាង Ployphan នាបច្ចុប្បន្ននេះវិញ បើទោះបីបានក្លាយឈ្មោះ ទៅជាស្រ្តីមេម៉ាយម្នាក់ទៅហើយពិតមែន ប៉ុន្តែឃើញថាតារាស្រីរូបនេះ ក៏នៅតែរស់នៅយ៉ាងមានក្ដីសុខ ជាមួយនឹងកូនប្រុសទាំងពីរ នៅឯជនបទ ក្រោយពេលបោះបង់ជីវិតឡូយឆាយទាំងអស់ពីទីក្រុង ទៅរស់នៅក្នុងជីវិតបែបកសិករសាមញ្ញម្នាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ
ជីវិត Ployphan និងកូនៗ សព្វថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]