ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រសង្កេតឃើញថា គូស្នេហ៍ដ៏សាកសមលោក Mark Prin និង នាង Kimmy Kimberley កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនឃើញហើយ លួចច្រណែននឹងពួកគេមិនតិចនោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនស្ទើរតែលើសជាតិស្ករទៀតហើយ ព្រោះថាគ្រាន់តែហាត់ប្រាណសោះ លោក Mark និងនាង Kimberley បានបង្ហាញកាយវិកាយ៉ាងស្វីត ដោយលោក Mark បានលើក Kimberley ឡើង ហើយថែមឱបពោះរបស់នាងយ៉ាងជាប់។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្របាននាំគ្នានិយាយថា កាយវិការនេះពិតជាគួរឲ្យស្រលាញ់មែនទែន ហើយកាយវិការបែបនេះ បានបង្ហាញឲ្យឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាយ៉ាងស្អិតរមួត ស្ទើរដោះមិនចេញនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
សកម្មភាពហាត់ប្រាណ Mark និង Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]