មីយ៉ាន់ម៉ា៖ អស់ពី Falling Star Challenge និង KiKi Challenge ឥឡូវនេះហ្គេម Challenge ថ្មី ដាក់សត្វកន្លាតលើមុខ ឬ Cockroach Challenge បាននឹងកំពុងតែល្បី និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត។

យុវជន Alex Aung

អាចនិយាយបានថា Challenge សត្វកន្លាតថ្មីនេះ ទើបតែល្បីសុះសាយលើបណ្តាញសង្គម កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៩ កន្លងទៅនេះប៉ុណ្ណោះ បន្ទាប់ពីមានគណនីហ្វេសប៊ុករបស់យុវជនម្នាក់ឈ្មោះ Alex Aung បានធ្វើការបង្ហោះរូបភាពរបស់ខ្លួន ដែលដាក់សត្វកន្លាតនៅលើមុខ និងបានប្រកាសរកជើងខ្លាំងណា ដែលអាចចូលរួមលេង និងហ៊ានធ្វើដូចជារូបគេ។

“New Challenge, can you do this?” (Challenge ថ្មី តើមាននរណាហ៊ានធ្វើដូចនេះដែរទេ?) Alex បានសរសេរ។

Challenge ដាក់សត្វកន្លាតលើមុខ

យ៉ាងណាមិញ បន្ទាប់ពីមានការចាប់អារម្មណ៍ច្រើន ក្នុងនោះគេក៏សង្កេតឃើញមាន យុវវ័យប្រុសស្រីដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមប្រកួត ឬ Challenge ដាក់សត្វកន្លាតលើមុខនេះ ដើម្បីបង្ហាញពីភាពក្លាហានរបស់ពួកគេផងដែរ រហូតថែមទាំងមាន អ្នកខ្លះហ៊ានដាក់សត្វកន្លាតក្នុងមាត់ទៅទៀត។ ប៉ុន្តែក៏មានអ្នកខ្លះគិតថា កន្លាតក្នុងមាត់នោះ មិនមែនជាសត្វកន្លាតពិតឡើយ។

Challenge ដាក់សត្វកន្លាតលើមុខ

គួរឲ្យដឹងផងដែរថា ថ្វីបើមិនទាន់ល្បីដល់ច្រើនប្រទេស ប៉ុន្តែរហូតមកទល់ពេលនេះ Challenge ដាក់សត្វកន្លាតលើមុខ គឺកំពុងតែទទួលបានការចាប់អារម្មណ៍ និងមានអ្នកចូលរួម Challenge បង្ហាញពីភាពខ្លាំង មិនខ្លាចញញើត នៅតាមបណ្តាប្រទេសមួយចំនួនដូចជា មីយ៉ាន់ម៉ា ហ្វីលីពីន និងនៅឥណ្ឌូនេស៊ីផងដែរ។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹង Challenge នេះ ក៏មានមតិពីមហាជនមួយចំនួន បានលើកឡើងថា ការធ្វើបែបនេះគឺជារឿងមួយដ៏ល្ងីល្ងើបំផុត ព្រោះតែកន្លាតមិនមែនជាសត្វដែលល្អស្អាត ឬអាចឆ្លងមេរោគផ្សេងៗមើលមិនឃើញ ដែលគ្រប់គ្នាមិនគួរណាយកមកដាក់នៅលើមុខលេងសើចបែបនេះនោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

Challenge ដាក់សត្វកន្លាតលើមុខ
Challenge ដាក់សត្វកន្លាតលើមុខ
Challenge ដាក់សត្វកន្លាតលើមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]