ទល់លាមកអាច​ប៉ះពាល់​ដល់​សុខភាព​ដែរទេ? មាន​មូល​ហេុត​អី​បាន​ជាទល់​លាមក? ធ្វើម៉េច​ដោះ​ស្រាយ​បាន? សំណួរ​ទាំង​នេះប្រហែល​ជា​ស្ថិត​ក្នុង​ការ​ពិត​ទាំង ៥ ដែល “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពាក់​ព័ន្ធអាការៈ​ទល់​លាមក។

១- មិន​ចាំ​បាច់​បត់​ជើង​ធំ​រាល់​ថ្ងៃ​ក៏បាន

ធម្មតានៅ​ពេល​ត្រូវ​បត់ជើង​ធំ​គ្មាន​ផល​វិបាក​​អ្វីកើត​ឡើង​​នោះ​ទេ ហើយ​យើង​​ម្នាក់​ៗគឺ​មានគម្លាតពេល​ ដើម្បីបត់​ជើង​ធំខុសៗ​គ្នា។ ពេល​ខ្លះយើង​អាច​​នឹង​បត់​ជើង​ធំ​ច្រើន​ជាង ៣​ ដង/ថ្ងៃ ប៉ុន្តែ​គ្នា​យើង​​ខ្លះប្រហែល​ជា​បត់​ជើង​ធំ​​ត្រឹម​តែ ​៣ ដង/អាទិត្យ​ ប៉ុណ្ណោះ។ ជា​ទូទៅយើង​ម្នាក់​បត់​ជើង​ធំ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បើយើង​មិន​បាន​បន្ទោ​បង់​ ហើយ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​អី​ទេ​ អាច​ចាត់​ទុក​ជារឿង​ធម្មតា​។ ប៉ុន្តែ បើបត់​ជើង​ធំ​តិច​ជាង ​៣ ដង​/សប្ដាហ៍ មាន​ន័យ​ថា​ នេះ​ជា​បញ្ហា​ទល់​លាមក​ហើយ។

២- ​ទល់​លាមក​មិន​ធ្វើ​ឲ្យ​ចាល់​ជាតិ​ពុល​ក្នុង​រាង​កាយ​ទេ

មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​លាមក​នៅ​ក្នុង​រាង​កាយ​យូរ​ពេក​វា​នឹង​ផលិត​ជាតិ​ពុលកាន់​តែ​ច្រើន ប៉ុន្តែ​​នេះ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង ព្រោះគ្មានការ​សិក្សា​ណា​មួយ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះទេ។ ហើយ​បើសិន​ជាសាធាតុ​ពុលតុកស៊ីនកើត​ឡើង​ក្នុង​ពោះ​វៀន​មែន សារធាតុ​សម្អាត​ពោះ​វៀន (Colon Cleansing) ថ្នាំ​បន្ទន់​លាមក (Laxatives) ឬ​ថ្នាំ​សុល (Enemas) ក៏​មិន​អាច​ការពារយើង​ពី​ជំងឺ​មហារីក ​និង​ជំងឺ​ផ្សេងៗបាន​ដែរ។

៣- ជំងឺ​បាក់​ទឹក​ចិត្ត​​ធ្វើ​ឲ្យ​ទល់​លាមក

ផ្លូវ​ចិត្ត​​មាន​ឥទ្ធិពល​​ផ្ទាល់​ទៅ​លើ​ចលនា​ពោះវៀន​ ​បើយើង​​ទល់​លាមក ហើយ​ផ្លូវ​ចិត្ត​យើង​​កំពុង​តែ​ស្ត្រេសដូច​គ្នា។ ហេតុ​នេះបញ្ហា​ទល់​លាមក ​អាច​ដោះ​ស្រាយ​បញ្ហាបាន ​ដោយ​គ្រាន់​តែ​បន្ធូរ​អារម្មណ៍​​ តាម​រយៈ​ការ​ធ្វើ​សមាធិ ឬតិចនិក​បន្ធូរ​អារម្មណ៍​ផ្សេង​ទៀត។ អាច​នឹង​មាន​ប្រយោជន៍បើយើង​ម៉ាស្សាពោះ​ ដើម្បីជួយសាច់​ដុំ​នៅ​ត្រង់​នោះ​ ​បន្ធូរ​ចលនា​ពោះ​រៀនយើង។

៤- ថ្នាំ​ពេទ្យ​​អាច​ធ្វើ​ឲ្យ​ទល់​លាមក​

ថ្នាំ​ពេទ្យ​ខ្លះដូច​ជា ​ថ្នាំ​បំបាត់​ការឈឺ​ចាប់ ថ្នាំ​ប្រឆាំងជំងឺ​បាក់ទឹក​ចិត្ត (Antidepressants) និង​ថ្នាំ​លើស​ឈាម គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យទល់​លាមក​រ៉ាំរ៉ៃ។ បើ​យើងទល់​លាមក​នៅ​ពេល​កំពុង​ប្រើ​ថ្នាំ​ទាំង​នេះសូម​ប្រាប់​ទៅ​គ្រូពេទ្យ​ភ្លាម ព្រោះ​គ្រូពេទ្យ​នឹង​ផ្លាស់​ប្ដូរ​ថ្នាំថ្មី ដើម្បី​កុំ​ឲ្យ​យើង​មាន​បញ្ហា​នេះ។

៥- សារធាតុ​រាវ​អាច​ជួយ​បាន

នៅ​ពេល​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់លាមក​​នឹង​ទន់ ហើយ​ឆ្លង​កាត់​ពោះវៀន​កាន់​តែ​ងាយ​ស្រួល។ បើ​ញ៉ាំ​ទឹក​ច្រើន​ពេក​ធ្វើ​ឲ្យយើង​​ធុញ គួរ​​បំពេញ​ជាតិ​ទឹក​ដោយ​ញ៉ាំ​បន្លែ ​និង​ផ្លែឈើឲ្យ​បាន​ច្រើន។ ទោះ​យ៉ាង​ណាចៀស​វាងផឹក​ជាតិកាហ្វេអ៊ីន និង​ជាតិ​អាល់​កុល ព្រោះ​អាច​ធ្វើឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ (Dehydration) បាន។ ​ផឹក​ភេសជ្ជៈ​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​អាច​ជួយ​យើងបំពេញ​តម្រូវ​ការ​នេះ​បាន។ ញ៉ាំ​ទឹក​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ អាច​ជួយឲ្យ​យើង​ធូរ​ស្រាល​ពី​បញ្ហា​ទល់​លាមក។ យ៉ាង​នេះ​ក្ដី ​បើ​បញ្ហា​ទល់​លាមក​នៅ​តែ​មាន សូម​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាល។ មិន​ត្រូវ​ប្រើ​ថ្នាំ​បន្ទន់​លាមក​ព្យាបាល​ដោយ​ខ្លួនឯង​នោះ​ទេ ព្រោះ​ការ​ប្រើ​ថ្នាំ​បន្ទន់​លាមក​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]