ភ្នំពេញ៖ បន្ទាប់ពីមានការលេចឡើង នូវព័ត៌មានស្នេហាត្រីកោណរបស់ ម្ចាស់ផលិតកម្មLDរួចមក ស្រាប់តែថ្មីៗនេះ អតីតភរិយារបស់លោក គឺអ្នកនាង សុទ្ធ បញ្ចកា បានបង្កភាពភ្ញាក់ផ្អើលមួយ អំពីទំនាក់ទំនងស្នេហា​ថ្មី។

គួរបន្ថែមផងដែរថា គូស្នេហ៏ថ្មីរបស់ សុទ្ធ បញ្ចកា ជាតារាសម្ដែងប្រុស ដ៏ល្បីព្រមទាំងរូបរាងសង្ហារគឺ លោក អេដវីន។ មួយរយ​ៈចុងក្រោយនេះ ចំណងស្នេហ៏របស់គេទាំងពីរកាន់តែស្អិតរមួត ពីមួយថ្ងៃទៅមួួយថ្ងៃ គួរឲ្យកត់សម្គាល់។ គេតែងសង្កេតឃើញ គូស្នេហ៏មួយគូនេះ បណ្ដើរគ្នាទៅចូលរួមកម្មវិធីផ្សេងៗ ព្រមទាំងចំណាយពេលវេលារួមគ្នាជាច្រើនទៀតផង។

មួយវិញទៀត តាមរយៈគណនីហ្វេសប៊ុករបស់ បញ្ចកា​ តែងតែបង្ហោះនូវរូបថតរវាងនាង និង អេដវីន អមដោយការសរសេរសារ បែបស្វីតៗជាប្រចាំ។ ថ្មីៗនេះ នាងបានបង្ហោះរូបថតមួយសន្លឹក ដែលបានឈរអោបម្ចាស់បេះដូងពីខាងក្រោយ ដែលធ្វើឲ្យហ្វេនៗរបស់លោក យិត មាសឧស្សាហ៍ ហៅ អេដវីន ឃើញហើយមានចិត្តច្រណែនយ៉ាងខ្លាំង។

បើទោះបីជាស្នេហារបស់ពួកគេទាំងពិីរ មិនទាន់ប្រកាសជាសាធារណៈបែបណាក្ដី ក៏ប្រិយមិត្តរាល់គ្នា បានបញ្ចេញមតិពេញចិត្តចំពោះពួកគេយ៉ាងខ្លាំង ហើយសង្ឃឺឹមថាបានលេចលឺដំណឹងល្អឆាប់ៗផងដែរ៕

បញ្ចកា និងលោក អេដវីន
បញ្ចកា និងលោក អេដវីន
បញ្ចកា
អេដវីន
បញ្ចកា និងលោក អេដវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យិត មាសឧស្សាហ៍