ភ្នំពេញ៖ ក្រោយពីបានឈប់សម្រាកកាន់ទុក្ខប្អូនស្រី អស់រយៈពេលជាច្រើនខែ ពេលនេះតារាចម្រៀងលោកខេមរៈ សិរីមន្ត បានលេចមុខសម្តែងនៅក្នុងវិថីសិល្បៈជាថ្មីម្តងទៀត ដែលទទួលបានការគាំទ្ រកាន់តែខ្លាំងឡើងពីសំណាក់អ្នកគាំទ្រ។

តាមរយៈការសម្តែងលើកទី១ បន្ទាប់ពីឈប់អស់ពេលជាច្រើនខែនេះ ឃើញថាបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងរំភើបយ៉ាងខ្លាំង ដែលមានអ្នកគាំទ្រជាច្រើនស្រែកគាំទ្រ ពេលលោកសម្តែងតែម្តង។ 

មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីសម្តែងរួច អ្នកគាំទ្រជាច្រើនបាននឹករលឹកខ្លាំងពេក ក៏បាននាំគ្នាចោមរោម សុំថតនៅខាងក្រោមឆាក ក៏ដូចជាអោបរូបលោកយ៉ាងច្រើន។ លើសពីនេះ នៅក្នុងនោះ តារារូបនេះ បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ដែលទោះបីជាស្ងាត់ពីសិល្បៈប៉ុន្មានខែ តែពេលចូលមកវិញ អ្នកគាំទ្រនៅតែបន្តស្រលាញ់ខ្លាំងបែបនេះ។

តាមរយៈវីដេអូមួយនេះដែលលោកបានបង្ហោះ ក៏មានអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នា ព្រោះប្រជាប្រិយភាពនៅតែខ្លាំង ទោះបីមានប្រពន្ធកូន វ័យកាន់តែជ្រេយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត ពេលឡើងច្រៀង
អ្នកគាំទ្រនាំគ្នាចោមរោម ខេមរៈ សិរីមន្ត
អ្នកគាំទ្រនាំគ្នាចោមរោម ខេមរៈ សិរីមន្ត
អ្នកគាំទ្រនាំគ្នាចោមរោម ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត