រាជធានីភ្នំពេញ ៖ ភេទទី៣ម្នាក់ (ស្រីធ្វើខ្លួនជាប្រុស) ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងវាយខ្នោះដៃជាប់ដៃទាំងពីរ ក្រោយពីរូបគេបានបង្កររបួសស្នាមដោយបានរត់ចូលទៅក្នុងផ្ទះ ហើយយកកាំបិតប៉័ងតោធំមួយដេញកាប់បុរសម្នាក់ បណ្តាលអោយត្រូវមួយកាំបិតចំជើងម្ខាងដាច់រយះចេញឈាម ដោយស្ត្រីជាភេទទី៣នោះចោទជនរងគ្រោះថាបានហៅខ្លួន «អាខ្ទើយ» នោះ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុច ផ្ទះគ្មាលេខច្រកឌឿងហែម ផ្លូវលេខ៣៨៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីស្ត្រីភេទទី៣ម្នាក់ខាងលើឈ្មោះ ខន ភារក្ស អាយុ២៤ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលខ្លួនកំពុងតែឈរលេងនៅលើផ្លូវលេខ៣៨៦ ខាងមុខផ្ទះរបស់ខ្លួននោះ ក៏ស្រាប់តែមានបុរសម្នាក់ខាងលើជិះម៉ូតូមួយគ្រឿងពីរនាក់ស្ត្រីជាប្រពន្ធបានមកហៅខ្លួនថា «អាខ្ទើយ» ដោយខឹងខ្លាំងពេក ខ្លួនក៏បានជេរតបវិញ ហើយបុរសម្នាក់នោះក៏បានឈប់ម៉ូតូដេញតាមវាយខ្លួន ហើយក៏រត់ចូលទៅក្នុងផ្ទះយកកាំបិតកាប់តែម្តង។
តាមប្រភពពីបុរសរងគ្រោះឈ្មោះ សុខ សម្បត្តិ អាយុ៣៥ឆ្នាំ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធឆ្លងកាត់ផ្លូវលេខ៣៨៦ខាងលើ ពេលនោះក៏ស្រាប់តែស្ត្រីជាភេទទី៣ខាងលើនោះបានយកដុំថ្ម និងកាំបិតដេញគប់ និងកាប់គាត់ត្រូវមួយកាបិតចំស្មងជើងខាងស្តាំ បណ្តាលឱ្យរយះហូរឈាមតែម្តង ។ បុរសដដែលបានបន្តថា ដោយខឹងពេក គាត់ក៏បានឈប់ម៉ូតូដេញវាយវិញ ហើយក៏ត្រូវស្ត្រីជាភេទទី៣កាប់បណ្តាលអោយរងរបួសជើងម្ខាងតែម្តង ដោយខ្លួនមិនបានហៅស្ត្រីជាភេទទី៣ថា « អាខ្ទើយ» នោះឡើយ ហើយរវាងគាត់ និងស្ត្រីជាភេទទី៣នោះក៏មិនដែលស្គាល់គ្នាពីមុនមកដែរ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយចាប់ឃាត់ខ្លួន និងវាយខ្នោះដៃស្ត្រីជាភេទទី៣ និងនាំទាំងប្តីប្រពន្ធទាំង២នាក់នោះ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង៣ដើម្បីអោយដឹងរឿងហេតុ ។
ដោយសារតែស្ត្រីជាភេទទី៣និងជាមនុស្សមានសតិមិនសូវគ្រប់ ធ្លាប់បានកម្លាំងមានសមត្ថកិច្ចធ្វើការចាប់បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចចំនួន៤លើកមកហើយ ម្យ៉ាងទៀតស្ត្រីជាភេទទី៣នោះក៏ទើបតែចេញពីមណ្ឌលកែប្រែបានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចសម្រេចបញ្ជូនទៅកាន់មណ្ឌលកែប្រែជាលើទី៥ ទាំងលើកនេះសាជាថ្មីទៀត ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]