កូរ៉េខាងត្បូង៖ ផ្ទុះការចម្រូងចម្រាសពេញបណ្តាញអ៊ីនធើណែត ក្រោយបេក្ខជនម្នាក់ប្រឡងក្នុងកម្មវិធី «Produce X 101» ឈ្មោះថា Yoon Seo Bin ដែលបច្ចុប្បន្នលោកគឺជាក្មេងហ្វេកហាត់ នៅក្រោមផលិតកម្ម JYP ត្រូវបានអតីតមិត្តរួមថ្នាក់ ទម្លាយថាលោកគឺជាក្រុមក្មេងជើងកាងប្រចាំសាលា។

បន្ថែមពីនេះ ក្រុមអ្នកនិយមលេងអ៊ីនធឺណែត បានអះអាងថាពួកគេនិង Yoon Seo Bin គឺជាមិត្តភក្តិរៀនជំនាន់ជាមួយគ្នា និងថែមទាំងបានបង្ហោះរូបថតជាច្រើន បង្ហាញឲ្យឃើញពីទំនាក់ទំនងមិត្តភាពរបស់ពួកគេទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានទម្លាយឈ្មោះពិតរបស់ បេក្ខជនរូបនេះថែមទៀតផងដែរ ដោយតាមពិតទៅឈ្មោះពិតរបស់ Yoon Seo Bin រូបនេះមានឈ្មោះពិតថា Yoon Byung Hwi

បន្ទាប់ពីនេះ ពួកគេក៏បានទម្លាយពីប្រវត្តិរូបរបស់ បេក្ខជន Yoon Byung Hwi ដែលមានស្រុកកំណើតនៅឯភាគខាងត្បូងនៃទីក្រុង Gwangju រូបនេះ ដោយថាតាមពិតទៅ បេក្ខជន Yoon Byung Hwi គឺជាក្មេងជើងកាងប្រចាំសាលាតាំងពីបឋមសិក្សារហូតដល់វិទ្យាល័យ ចូលចិត្តប្រើអំពើហិង្សា និងថែមទាំងចូលចិត្តផឹកស្រា ជក់បារីជាមួយនឹងបក្សពួក ដូចដែលរូបថតបានបង្ហោះនៅខាងក្រោមនេះថែមទៀងផង។

តួយ៉ាង ទាក់ទងទៅនឹងរឿងអាស្រូវរបស់ បេក្ខជន Yoon Seo Bin នេះផងដែរ ខាងផលិតកម្ម JYP នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ឬចាត់វិធានការចំពោះការចែកចាយរូបភាពនេះនៅឡើយនោះទេ៕

បេក្ខជន«Produce X 101» ឈ្មោះថា Yoon Seo Bin
បេក្ខជន«Produce X 101» ឈ្មោះថា Yoon Seo Bin
បេក្ខជន«Produce X 101» ឈ្មោះថា Yoon Seo Bin
បេក្ខជន«Produce X 101» ឈ្មោះថា Yoon Seo Bin
បេក្ខជន«Produce X 101» ឈ្មោះថា Yoon Seo Bin
រូបថតកាលនៅរៀនត្រូវគេទម្លាយ
រូបថតកាលនៅរៀនត្រូវគេទម្លាយ ជាមួយបក្សពួក
រូបថតកាលនៅរៀនត្រូវគេទម្លាយ
រូបថតកាលនៅរៀនត្រូវគេទម្លាយ កំពុងជក់បារី
រូបថតកាលនៅរៀនត្រូវគេទម្លាយ កំពុងផឹកស្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]