ចិន៖ ចំពោះប្រិយមិត្តជើងចាស់ ដែលធ្លាប់ជាហ្វេនគាំទ្រផ្គាប់មុខរឿងភាគចិនពីមុនៗ ប្រាកដបានស្គាល់នូវតួឯកប្រុសរូបសង្ហា ឆ្មក់បេះដូងអ្នកគាំទ្រស្រីៗលោក Wallace Huo ហើយ ដោយលោក មិនត្រឹមតែមានរូបរាងមុខមាត់ ស្រស់សង្ហាតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកថែមតែមានទេពកោសល្យខ្ពស់ ក្នុងការសម្តែងថែមទៀតផង ជាពិសេសគឺសម្តែងរឿងភាគបុរាណ បញ្ចេញក្បាច់កាប់ចាក់ដាវអ្វីដូច្នោះតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា ពេលវេលាក៏កាន់តែដើរទៅមុខ ចំណែកឯរូបរាងមុខមាត់របស់មនុស្សម្នាក់ៗ ក៏ប្រែប្រួលទៅតាមពេលវេលាផងដែរ។ ជាការពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មុខមាត់ដ៏ស្រស់សង្ហាបែបបុរសរ៉ូមែនទិក របស់ Wallace Huo បានផ្លាស់ប្តូរហើយ ពោលគឺតាមរយៈរូបថតខាងក្រោមនេះ បានឲ្យឃើញថា Wallace Huo បានប្រែប្រួលសម្រស់ក្លាយមកជា «លោកពូចំណាស់» ដោយសារតែរវល់តែសម្ងំនៅផ្ទះ ចំណាយពេលច្រើនមើលថែកូន រហូតធ្វើឲ្យតារាប្រុសរូបនេះ ភ្លេចមើលថែសម្រស់ខ្លួនឯងផងដែរ។

តួយ៉ាង កាលពីថ្មីៗនេះ តារាប្រុសជើងចាស់ Wallace Huo ក៏បានបង្ហាញមុខនៅក្នុងកម្មវិធី បើកសម្ពោធខ្សែភាពយន្តថ្មី ជាថ្មីម្តងទៀតផងដែរ ជាមួយនឹង តារាសម្តែងស្រី Yang Mi ។ យ៉ាងណាមិញ ការបង្ហាញមុខលើកនេះ Wallace Huo បានរៀបចំតុបតែងខ្លួនយ៉ាងស្អាតបាត ដោយលោកបានកោរពុកមាត់ ធ្វើម៉ូតសក់ស្រស់សង្ហាជាមួយនឹង ឈុតអាវធំពណ៌ទឹកប៊ិចចាស់ផងដែរ។ 

ប៉ុន្តែទោះជាយ៉ាងណា នៅពេលដែលតារាប្រុសរូបនេះសើចចេញមក និងZoom មើលក្នុងរូបនេះទាំងនេះ បានឲ្យសម្រស់ធ្មេញយ៉ាងលឿងល្អូក របស់តារាប្រុសរូបនេះ តែម្តង។

យ៉ាងណាមិញ ក្រោយឃើញសភាពរូបរាងបច្ចុប្បន្ន របស់តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអន់ចិត្តស្តូកតែម្តង ដោយតារាប្រុសសង្ហា បុរសក្នុងក្តីស្រមៃរបស់ពួកគេកន្លងមក ពេលនេះ បែរជាប្រែប្រួលរូបរាងយ៉ាងខ្លាំង មកជាលោកពូចាស់បែបនេះ៕ 

តារាប្រុស Wallace Huo រូបពីមុន
តារាប្រុស Wallace Huo រូបពីមុន
តារាប្រុស Wallace Huo រូបបច្ចុប្បន្ន
តារាប្រុស Wallace Huo រូបបច្ចុប្បន្ន
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ
តារាប្រុស Wallace Huo រូបចូលរួមកម្មវិធីថ្មីៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]