ភ្នំពេញ៖ ក្រោយពីតារាចម្រៀងប្រុស សម្បុរស្រអែមលោក គូម៉ា បានបង្ហាញពីទំនាក់ទំនងជាសាធារណៈ ជាមួយតារាសម្ដែងស្រីពន្លថ្មី កញ្ញា ម៉ៅ គីមធីតា មកឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។

ជារឿយៗគូស្នេហ៍វ័យក្មេងលោក គូម៉ា និង កញ្ញា ម៉ៅ គីមធីតា អ្នកទាំងពីរ តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយគ្នាធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង ។

ជាមួយគ្នានេះផងដែរ បើតាមការសម្ភាសន៍រវាងលោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា ជាមួយនឹង ខ្មែរឡូត ដោយផ្ទាល់ក្នុងកម្មវិធីមង្គលការមួយក្នុងក្រុងភ្នំពេញ ពីរឿងរ៉ាវទំនាក់ទំនងរបស់ ពួកគេ ស្ដាប់ហើយមានអារម្មណ៍ថា អ្នកទាំងពីរពិតជាស្រលាញ់គ្នា ខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះគឺ កញ្ញា ម៉ៅ គីមធីតា បានបង្ហើបប្រាប់ឲ្យដឹងថា៖ មូលហេតុដែលធ្វើឲ្យនាង ស្រលាញ់លោក គូ ម៉ា ដែលជាតារាចម្រៀងប្រុសពោរពេញដោយមនោសញ្ចេតនា នោះគឺមិនមែនតែចិត្ត និងចិត្តនោះទេ ទាំងការយកចិត្តទុក្ខដាក់ បារម្ភទៅលើនាង តែអ្វីដែលធ្វើឲ្យស្រលាញ់ដកចិត្តមិនរួចនោះគឺ សម្ដីដ៏ផ្អែមស្រទន់ទាក់ទាញរបស់លោក គូម៉ា ស្ដាប់មិនជិនណាយនោះទេ

ទាំងអស់នេះហើយ នេះធ្វើហើយធ្វើឲ្យចំណងស្នេហ៍របស់ លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា រឹងមាំថែមទាំងមានសុភមង្គលខ្លាំងមែនទែន បើទោះបីជាពួកគេទើបស្គាល់គ្នាក៏ពិតមែន។

បន្ថែមក្រៅពីនេះទៅទៀតនោះគឺ គូស្នេហ៍ខុសអាជីពគ្នា មួយគូរនេះ ក៏បានបង្ហើបទៀតថា រឿងរៀបអាពាហ៍ពិពាហ៍របស់ ខ្លួន គឺមិនអាចរៀបនៅក្នុងឆ្នាំនេះនោះទេ អាចថានៅដើមឆ្នាំក្រោយ ឬមួយនៅពាក់កណ្ដាលឆ្នាំ ហើយប្រសិនបើទាំងពីរច្បាស់ការនោះ គឺអ្នកទាំងពីរនិងប្រាប់ទៅកាន់បណ្ដាហ្វេនៗ មុនគេ ៕  

លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា
លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា
លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា
លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា
លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា
លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា
លោក គូ ម៉ា និង កញ្ញា ម៉ៅ គីមធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]