ប្រុសៗ បើញ៉ាំអាហារត្រឹមត្រូវមាន​ជីវជាតិ​ល្អ នឹង​ជួយ​សុខភាព​ច្រើន ដូចជា សមត្ថភាព​ផ្លូវភេទ​ខ្លាំងមិន​ឲ្យ​សង្សារ ប្រពន្ធ​ខក​ចិត្ត បំប៉ន​សាច់ដុំ កាត់បន្ថយការ​បាក់ទឹកចិត្ត ជួយ​ស្មារតី​ខួរ​ក្បាល ការពារមិនឲ្យ​អារ​អត់កូន-ល-។ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​អាហារ​ពិសេស ៥ យ៉ាង សម្រាប់​បំប៉ន​សុខភាព​ប្រុសៗ។

១- អយស្ទ័រ

អយស្ទ័រ ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ច្រើន​ជាង​​អាហារ​ផ្សេងៗ​ទៀត។ ​ស័ង្កសី ​គឺ​ជាសារធាតុ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ក្រពេញ​ប្រូស្តាត។ នៅ​ពេល​កម្រិត​ស័ង្កសី​ទាប ​អាច​ប៉ះពាល់​ដល់​ការ​មាន​កូន ​និង​ជំងឺ​ក្រពេញ​ប្រូស្តាត​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា ក្នុង​រាង​កាយ​មនុស្ស​ម្នាក់ៗ​គ្មាន​​បរិមាណ​ស័ង្កសី​គ្រប់​គ្រាន់ទេ ហេតុនេះ ចាំ​បាច់ត្រូវ​ញ៉ាំសារធាតុ​ចិញ្ចឹម​ដ៏សំខាន់​មួយ​នេះ​ឲ្យ​បានគ្រប់​គ្រាន់​ពីរបប​អាហារ​ប្រចាំ​ថ្ងៃ​ ឬ​អាហារ​បំប៉ន​ ហើយប្រុសៗ ត្រូវ​ញ៉ាំ​ប្រហែល ១១ មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។

២- ត្រីសាលម៉ុន

កង្វះ​វីតាមីន​ D អាច​បណ្តាលឲ្យ​លិង្គ​មិន​​រឹងមាំ។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​​ករណី​ស្រូប​យក​វីតាមីន ​D គ្រប់​គ្រាន់ ​​ជួយកាត់​បន្ថយ​ហានិភ័យ​ជំងឺ​លិង្គ​មិនរឹងមាំ ​កាត់​បន្ថយ​ការ​ខូច​ខាត​សរសៃ​ឈាម​បង្ក​ឡើង​ដោយ​ការ​រលាក។​ ជា​ទូទៅ​ ប្រុស​ៗមាន​បញ្ហា​លិង្គ​មិន​រឹង ​ងាយ​នឹង​មាន​ការ​រលាក​ស្រទាប់​​ក្នុង​​សរសៃ​ឈាម ​បើ​ប្រៀប​ធៀប​ទៅ​ប្រុសៗ​ទូទៅ។ ​ដើម្បីកាត់​បន្ថយ​ការ​រលាក និង​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ ​ត្រី​សាលម៉ុនត្រឹម​មួយ​ចំណែក​តូច គឺ​​មាន​ផ្ទុក​វីតាមីន ​D រហូត​ដល់​ទៅ ១១២% សម្រាប់​ប្រុសៗ​​ញុំាប្រចាំ​ថ្ងៃ។

៣- គ្រាប់វ៉ុលណាត់

វាជាគ្រាប់​ធញ្ញជាតិ​សម្បូរ​​ដោយ​អាស៊ីដ​ខ្លាញ់អូមេហ្គា ​៣​ ​ប្រឆាំង​អុក​ស៊ីត​កម្ម​ និង​សារធាតុជីវសាស្ត្រ Phytochemical​ ល្អ​បំផុត​សម្រាប់​ខួរ​ក្បាល។ សារធាតុទាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​បាក់​ទឹក​ចិត្ត ​និង​ជួយ​ទ្រទ្រង់​ការ​ចង​ចាំ ហើយ​បើ​យោង​តាម​ការ​សិក្សាថា គ្រាប់​វ៉ុលណាត់​ ចូល​រួម​ប្រឆាំង​ទៅ​នឹង​ប្រតិកម្ម​អារម្មណ៍​ហៅថា ​Oxidative Stress និង​ការ​រលាក​បណ្តាល​មក​ពី​កំណើនអាយុ​។ ​គ្រាប់​វ៉ុលណាត់​មាន​បរិមាណ ១/៤ ​នៃ​ខ្លាញ់​អូមេហ្គា​៣​ មួយពែង​ ស្មើនឹង ៣,៧ ក្រាម ច្រើន​ជាង​កម្រិត​ដែល​អ្នកវិទ្យាសាស្ត្រ​ណែ​នាំ​ឲ្យ​ញុំាពេញ​មួយ​ថ្ងៃ​ទៅ​ទៀត។

៤- ទឹកដោះគោសូកូឡា

យោង​តាមការ​ស្រាវ​ជ្រាវនៃ​សាកល​វិទ្យាល័យ Central Washington ក្នុង​ទីក្រុង​ Ellensburg​ រដ្ឋ​វ៉ាស៊ីនតោនឌីស៊ី​ ចេញ​ផ្សាយ​ឆ្នាំ​ ២០១២ ថា ទឹក​ដោះ​គោ​លាយ​សូកូឡា​ ជា​ភេសជ្ជៈ​មាន​ប្រយោជន៍​ និង​មាន​តម្លៃ​សមរម្យ​សម្រាប់​អ្នក​កីឡា​ ដើម្បី​បង្កើន​កម្លាំង ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ទាប​ ប៉ុន្តែមាន​កម្រិតស្ករ​ ៤ ​និង​ប្រូតេអ៊ីន​ ១ ​ប្រហាក់​ប្រហែល​ទៅ​នឹង​ភេសជ្ជៈ​កីឡា​ផ្សេង​ៗ​ អាច​ផ្តល់​នូវ​ជាតិ​ទឹក​ និង​សូដ្យូម ​ជួយ​សម្រួល​រាងកាយ​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ។ អាចញុំា​ទឹក​ដោះគោ​សូកូឡា ​បន្ទាប់​ពី​ធ្វើ​ការ​ហាត់​ប្រាណ។

៥- ផ្លែឈើ និងបន្លែ

ផ្លែ​ឈើ ​និង​បន្លែ​ពោរពេញ​ទៅ​ដោយ​ជាតិ​សរសៃ ​និង​ជាតិ ​Phytonutrients (សារធាតុ​ជួយ​ដល់​សុខភាព និង​ការពារ​ជំងឺ) ​អាច​ជួយ​ការពារ​បេះដូង​ ប្រឆាំង​ភាព​អស់​កម្លាំង ​និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ ​ហើយ​ជាតិ​សរសៃ​នេះ​ ប្រុសៗ​ត្រូវ​ការ​វា​ច្រើន​ជាង​ស្រីៗ។ប្រុសៗ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ ២ កូនចាន​ និង​បន្លែ​​ ២-៣ ​កូន​ចាន​​រៀង​រាល់​ថ្ងៃ។ រាល់​ពេល​ញុំា​អាហារ​ម្តងៗ​ គួរ​​ញុំាផ្លែ​ឈើ ​និង​បន្លែ​ឲ្យ​បាន​ពាក់​កណ្តាល​នៃ​ចំណែក​អាហារ ហើយចំណែក​នៅ​សល់ គួរបំពេញ​ជា​មួយ​ស្រូវ​សាលី ​និង​ប្រូតេអ៊ីនល្អៗ ​ដូចជា សណ្តែក គ្រាប់​ធញ្ញជាតិ​ ត្រី ​សាច់​មាន់ ​ទៅ​តាម​តម្រូវ​ការ ​ហើយ​គួរ​មាន​សាច់​ក្រហម​ និង​ទឹក​ដោះ​គោ ប៉ុន្តែ​កុំ​ញឹក​ញាប់​ពេក។ ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ពណ៌​​ និង​ភាព​ស្រស់​របស់​ផ្លែ​ឈើ​ បន្លែ​​។ ធ្វើ​បែប​នេះ ​ទើបអាហារ​កាន់​តែ​ប្រសើរ​ឡើង ​កាន់​តែ​ឆ្ងាញ់ ​និង​ល្អ​សម្រាប់​សុខភាព។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]