ភ្នំពេញ៖  កញ្ញា គង់ វង្សយ៉ាទី​​ គឺជាពិធីការិនីមួយរូប ដែលប្រកបដោយសម្រស់ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ទៀតនោះ ហាក់បីដូចជាមានភាពមមាញឹកខ្លាំង ក្នុងអាជីពជាសិល្បៈរបស់ខ្លួន។ បើនិយាយពីសម្រស់របស់នាងវិញ គឺកាន់តែស្រស់ស្អាត និងទាក់ទាញជាលំដាប់។

បើទោះបីជា គង់ វង្សយ៉ាទី ប្រឡូកក្នុងសិល្បៈ​ អស់រយៈពេលយូរមកហើយ ក៏នាងនៅតែអាចរក្សាប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ពីប្រិយមិត្តបានដដែល។ ម៉្យាងទៀត យ៉ាទី តែងតែធ្វើឲ្យមហាជន មានការកោតសរសើរ​ ចំពោះស្ទាយ៍តុបតែងខ្លួនរបស់គេជានិច្ចគឺ ជារឿយៗ នាងនិយម ការលេងខ្លួនបែបទាន់សម័យថ្មី។

ប៉ុន្តែកាលពីម្សិលមិញ ដែលជាថ្ងៃមង្គលការរបស់តារាសម្ដែង លី ឈី គេសង្កេតឃើញមានវត្តមាន របស់តារាជា​ច្រើនរូប​ក្នុងនោះក៏មានវត្តមានរបស់ យ៉ាទី​ ចូលរួមផងដែរ។

អ្វីដែលពិសេស នាងបានធ្វើឲ្យហ្វេនៗ ក៏ដូចជាមិត្តរួមអាជីព មានការកោតសរសើរដល់ស្ទីលសម្លៀកបំពាក់របស់នាងយ៉ាងខ្លាំង។​ នាពេលនោះដែរ តារាស្រីរូបនេះ បានគ្រងក្នុងឈុតសម្លៀកបំពាក់ ដែលមានលក្ខណ​ៈបែបខ្មែរ​ យ៉ាងសាមញ្ញដោយមិនមានភាពស៊ិចស៊ីនោះឡើយ អមដោយការផាត់មុខបែបធម្មជាតិទៀតនោះ ធ្វើឲ្យកាន់តែមានភាពស្រស់ស្អាតបែបនារីខ្មែរគួរឲ្យចង់គយគន់៕

គង់ វង្សយ៉ាទី
គង់ វង្សយ៉ាទី
គង់ វង្សយ៉ាទី
គង់វង្ស យ៉ាទី
គង់វង្ស យ៉ាទី
គង់វង្ស យ៉ាទី
គង់វង្ស យ៉ាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី