ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយណា មួយរយៈពេលមុននេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាកំប្លែងដ៏ល្បីឈ្មោះនាយតាក់ស៊ី បានសម្រេចចិត្ត ទៅបួស សុខចិត្តបោះបង់ចោលប្រពន្ធកូន និងការងារសិល្បៈចោលទាំងស្រុង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចនូវវីដេអូចុងក្រោយ ដែលលោកបានឡើងសម្តែងជាមួយនឹងភរិយាជាទីស្រលាញ់របស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍មុនពេលចេញទៅបួសផងដែរ។ 

ដោយក្នុងនោះលោកក៏បានធ្វើការរៀបរាប់ ពីស្ថានភាពជំងឺ ក៏ដូចជាការចង់ទៅបួសបែបនេះ ស្របពេលដែលប្រពន្ធ និងកូនត្រូវរស់នៅតែ២នាក់។ តាមរយៈវីដេអូមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក្តុកក្តួល និងអាណិតដល់លោក និងភរិយាតែម្តង ដែលត្រូវបែកគ្នា ទាំងចិត្តនៅស្រលាញ់ និងចង់ក្បែរយ៉ាងដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះចាប់ពីពេលនេះ លោកនឹងលែងឡើងឆាកសម្តែងដើម្បីឲ្យអ្នកគាំទ្រសើចសប្បាយទៀតហើយ។ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនក៏បានធ្វើការជូនពរលោក ក៏ដូចជាលើកទឹកចិត្ត ដល់អ្នកនាងភីម ដែលត្រូវមើលថែកូនប្រុស និងខំរកស៊ី ដើរតួជាម្តាយ និងឪពុកបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នាយតាក់ស៊ី និងគ្រួសារ
នាយតាក់ស៊ី
នាយតាក់ស៊ី ឡើងឆាកជាលើកចុងក្រោយ
នាយតាក់ស៊ី ឡើងឆាកជាលើកចុងក្រោយ
នាយតាក់ស៊ី ឡើងឆាកជាលើកចុងក្រោយ
នាយតាក់ស៊ី ឡើងឆាកជាលើកចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី