បរទេស៖ ពិតជាមិនធម្មតាមែន គ្រាន់តែមួយពព្រិចភ្នែកសោះ រឿង Avengers: Endgame បានបំបែកពងមាន់យកឈ្នះរឿង Titanic បាត់។

យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយ បានរាយការណ៍ថា រឿង Avengers: Endgame បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្រ្តជាលើកដំបូង ដោយរកចំណូលឈ្នះរឿង Titanic ត្រឹមតែរយៈពេល ១២ថ្ងៃតែប៉ុណ្ណោះ

ដោយក្នុងនោះរឿង Titanic អាចរកចំណូលសរុបបានប្រមាណ ២,១២៨លានដុល្លារ និងរឿង Avengers: Endgame អាចរកចំណូលបានជាង ២,១៨៩លានដុល្លារត្រឹមតែរយៈពេល ១២ថ្ងៃតែប៉ុណ្ណោះនៅក្នុងរោងកុនទូទាំងពិភពលោក។

គួររម្លឹកផងដែរថា រឿងនេះពិតជាមានការគាំទ្រខ្លាំងមែនទែន ជាពិសេសហ្វេននៅក្នុងស្រុកចិន ដោយគ្រាន់តែថ្ងៃចាក់បញ្ចាំងលើកដំបូងកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះតែប៉ុណ្ណោះ រឿងនេះអាចរកចំណូលបានដល់ទៅជាង ៥៤៥ លានដុល្លារ

ដូច្នេះ បច្ចុប្បន្ននេះគឺនៅតែសល់តែរឿង Avatar (២០០៩) មួយតែប៉ុណ្ណោះ ដែលឈរនៅលើលំដាប់កំពូល ដែលអាចរកចំណូលបានច្រើនជាងគេលើលោក។ ដោយរឿង Avatar នេះអាចរកចំណូលសរុបបានជាង ២,៧៨៨លានដុល្លារ

អីចឹង តើអ្នកយល់ថារឿង Avengers: Endgame អាចរកចំណូលឈ្នះរឿង Avatar ដែរឬទេ? សូម Comment ឬបញ្ចេញយោបល់នៅខាងក្រោម៖ 

Avengers: Endgame
Titanic
Avatar
តារាកំពូលទាំង១០នៃរឿងដែលអាចរកចំណូលបានច្រើនជាងគេលើលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]