ភ្នំពេញ៖ តារាចម្រៀងបងប្អូន លោកនីកូ និងណុប បាយ៉ារិទ្ធ បានសាងកេរ្តិ៍ និង​ឈរលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងតែពីក្មេងតូចមកម្ល៉េះ ដែលបច្ចុប្បន្ននេះលោកកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ជាពិសេសយុវវ័យជាច្រើនស្រលាញ់ចូលចិត្តលោកគ្រប់គ្នា។

ទម្រាំបានល្បីមកដល់បច្ចុប្បន្ននេះ តារាប្រុសទាំង២នាក់បងប្អូននេះ ទោះបីជាការងាររវល់យ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាប្រុសទាំង២ដួងនេះ មិនភ្លេចផ្តល់ក្តីសុខដល់គ្រួសារផងដែរ។ ដូច្នោះហើយទើបធ្វើឲ្យម្តាយតារាទាំង២នេះ ពេញចិត្ត និងស្រលាញ់ដល់ពួកគេយ៉ាងខ្លាំង ក៏បានសរសើរកូនរបស់ខ្លួននៅលើបណ្តាញសង្គម អ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។

ដោយក្នុងនោះម្តាយរបស់លោក បានធ្វើការរៀបរាប់ថា៖ «កូនប្រុសច្បងម្នាក់នេះហើយ ដែលតស៊ូរតាំងពីក្មេងមើលថែរប្អូនៗធ្វើជាឳពុក ជាម្តាយផង ជាបងប្រុស ជាកូនកត្តញ្ញូ ដែលលះបង់គ្រប់យ៉ាងដើម្បី គ្រួសារប្អូនៗ កូនស្រឡាញ់ឳពុកម្តាយ ក្រុមគ្រួសារ កូនមិនមានទ្រព្យធំដុំទេតែកូនមានការលះបង់ច្រើនពន់ពេកដើម្បីគ្រួសារយើងឃើញកូនមានកិត្តិយសមានជោភជ៏យប៉ាម៉ាក់និងប្អូនៗរំភើបក្នុងចិត្តណាស់ ម៉ាក់ប៉ាជូនពរកូនសម្លាញ់អោយទទួលជោគជ័យក្នុងវិស៏យសិល្បះជារៀងរហូត ដោយអនិសង្សនិងបុណ្យដែលកូនលះបង់ដើម្បីអ្នកមានគុណកន្លងមក ពិសេសសូមអោយពរម៉ែជាពរទឹព្វជួយអោយកូនជួបតែភាពសុខសាន្ត មានសម្បត្តិហូរហៀរចូលផ្ទះដូចទឹកបាក់ទំនប់ និងមានសុខភាពល្អ អាយុវែង ។ ហើយកូនពៅក៌ដូចបងប្រុសច្បងកូនមិនដែលគិតពីខ្លួនកូនជាងម្តាយឳពុកនិងបងៗទេកូនលះបង់ច្រើនអនេកម៉ែឈឺទោះកូននៅកន្លែងថតក៏ចិត្តវិញ្ញាណកូននៅជាប់ម្តាយ រត់មករកម្តាយទាំងមិនគិតពីសុវត្តិភាពក្នុងការធ្វើរដំណើរ ឈឺប៉ុណ្ណាក៌ម្តាយជាដែរ ឃើញមុខកូនៗដូចបានលេបថ្នាំទិព្វ»។

តាមរយៈសារមួយនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបចិត្តយ៉ាងខ្លាំង ដែលម្តាយលោកទទួលបាននូវកូនប្រុសទាំង២ ដែលបានដើរនូវគន្លងធម៌ ធ្វើល្អ ខំប្រឹងគ្រប់យ៉ាងដើម្បីគ្រួសារ រហូតធ្វើឲ្យម្តាយសរសើរយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ម្តាយឪពុក នីកូ និងណុប បាយ៉ារិទ្ធ
ម្តាយណុប បាយ៉ារិទ្ធ
ម្តាយនិងឪពុក ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
នីកូ
នីកូ និងម្តាយ
នីកូ និងម្តាយ
សាររបស់ម្តាយពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ