ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែឈានទៅមុខ ទំនើបទៅៗ។ អ្វីដែលយើងធ្លាប់បានឃើញក្នុងវីដេអូ និងស្រមៃនោះ ឥលូវនេះបានដាក់លក់នៅតាមទីផ្សារហើយ។

នេះគឺជាបច្ចេកវិទ្យាចុងក្រោយ ទូរស័ព្ទក្នុងស្បែកជើង ដែលគេបានច្នៃដាក់ម៉ាស៊ីនរបស់ទូរស័ព្ទ នៅនឹងបាតរបស់ស្បែកជើង។ លោក Sean Miles បានយកទូរស័ព្ទចាស់ៗចំនួនបួន មកដាក់ក្នុងស្បែកជើងដូចជា ស្បែកជើងកែងចោទរបស់នារិ ស្បែកជើងកីឡា Nike ស្បែកជើងបុរស និងស្បែកជើងក៏វែងសំរាប់អ្នកប្រមាញ់។ ស្បែកជើងទាំងអស់នោះនិមួយៗ ត្រូវធ្វើឡើងដោយដៃផ្ទាល់ និងយកចិត្តទូកដាក់ជាទីបំផុត ដែលអាចពាក់ចូលទឹកបាន ដែលមានតម្លៃ ជិត៤,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។

លោក Sean អាយុ៤១ឆ្នាំ ដែលជាអ្នកផលិតទូរស័ព្ទនេះ មានប្រសាសន៍ថា គាត់ចង់ឲ្យអ្នកប្រើប្រាស់ទូរស័ព្ទចាស់ៗទាំងអស់ មិនមានភាពខ្មាស់គេ ដោយប្ដូរនូវទូរស័ព្ទបែបថ្មីនេះ ឲ្យពួកគាត់ប្រើប្រាស់វិញម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទូរស័ព្ទថ្មីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]