ស្រីៗជាធម្មតា មានសុខភាពទន់ខ្សោយជាងប្រុសៗ អាចប្រឈមជំងឺកាចសាហាវជាច្រើនពេលឈានចូលដល់វ័យចំណាស់ ក្នុងនោះជំងឺគួរឲ្យព្រួយបារម្ភបំផុត គឺមហារីកមាត់ស្បូន។ បើមិនចង់កើតជំងឺនេះទៅថ្ងៃមុខ អានអត្ថបទ “Hello គ្រូពេទ្យ” ហោចណាស់អាចឲ្យគ្នាយើងត្រៀមខ្លួនបង្ការបានដែរ។ ប្រមាណ ៨០ ភាគរយនៃស្រីៗមានជំងឺកាមរោគ អាចវិវត្ដទៅជាមហារីកមាត់ស្បូនបានយ៉ាងងាយ ដោយសារមេរោគនោះ។ ឯរោគសញ្ញាទូទៅនៃមហារីកមាត់ស្បូនមាន៖

១- ហូរឈាមតាមទ្វារមាស

ហូរឈាមចន្លោះរដូវ ជារឿងធម្មតាសម្រាប់ស្រីៗគ្នាយើងកំពុងប្រើថ្នាំពន្យារកំណើត។ ប៉ុន្តែករណីហូរឈាមពីប្រដាប់ភេទចន្លោះរដូវក្រោយរួមភេទ ឬក្រោយអស់រដូវ គួរទៅពិនិត្យជាមួយគ្រូពេទ្យ ព្រោះអាចជាសញ្ញាមហារីកមាត់ស្បូន។

២- ឆ្អល់ក្តៅចុងដង្ហើម ឬពិបាករំលាយអាហារ

មានអារម្មណ៍មិនស្រួលក្នុងពោះ ឬក៏ឈឺឆ្អល់ក្រោយពេលញ៉ាំអាហារក្នុងបរិមាណច្រើន ពិសេសអាហារសម្បូរខ្លាញ់ ឬហឹរ អាចជារឿងធម្មតា ប៉ុន្តែបើអាការៈទាំងនេះកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ឬបង្កឲ្យឈឺចាប់ខ្លាំង។ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។

៣- ហើមពោះមិនបាត់

ស្រីៗគ្នាយើងជួបអាការៈហើមពោះម្តងម្កាល ហើយភាគច្រើននឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែប្រសិនស្រីៗគ្នាយើងមានអាការៈបែបនេះលើស ២ សប្តាហ៍ឡើងទៅ កុំអែអង់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។

៤- បែកញើសខ្លាំងពេលយប់

អាការៈបែកញើសពេលយប់ អាចជាសញ្ញាឆ្លងមេរោគណាមួយ ឬបង្ហាញប្រាប់ថា រាងកាយយើងកំពុងប្រតិកម្មជាមួយថ្នាំណាមួយ។ ស្រីៗដល់វ័យអស់រដូវ អាចជួបប្រទះនឹងអាការៈបែបនេះដូចគ្នា។ ប៉ុន្តែអាការៈបែកញើសកាន់តែធ្ងន់ធ្ងរដូចជា បែកញើសជោកតែម្តង អាចជាសញ្ញាមហារីកមាត់ស្បូន ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់។

៥- សុដន់ប្រែប្រួល

គ្នាយើងមិនគួរចាប់អារម្មណ៍តែដុំនៅលើសុដន់នោះទេ គួរកត់សម្គាល់ការប្រែប្រួលផ្សេងៗទៀតដូចជា ទំហំ រូបរាង លក្ខណៈរបស់ស្បែក អាការៈកន្ទួលក្រហម អាការៈឈឺ មានសារធាតុរាវហូរចេញពីចុងសុដន់ (គ្មានកូន ឬមិនកំពុងបំបៅដោះ) ជាដើម។ កុំរង់ចាំយូរប្រញាប់ទៅពិគ្រោះយោបល់ជាមួយពេទ្យភ្លាម។

៦- មានឈាមក្នុងទឹកនោម

បើមានករណីនេះចាំបាច់ណាស់ត្រូវទៅពេទ្យប្រឹក្សា និងធ្វើរោគវិនិច្ឆ័យ ទោះបីជាអាការៈនោមឈាម ងាយស្រួលព្យាបាល តែអាចជាសញ្ញាមួយមហារីកមាត់ស្បូនដូចគ្នា។

៧- មានឈាមក្នុងលាមក

ឈាមក្នុងលាមក ភាគច្រើនបណ្តាលមកពីជំងឺឫសដូងបាត ប៉ុន្តែក៏អាចជាសញ្ញាមហារីកមាត់ស្បូនដូចគ្នា។

៨- ក្អកឈាម

អាការៈក្អកឈាម មិនថាក្នុងឈាមមានពណ៌អ្វីក៏ដោយ (ឈាមក្រមៅ ឬស្រស់) ទាមទារឲ្យមានការពិនិត្យពីគ្រូពេទ្យបន្ថែម។ ទោះបីមើលទៅហាក់មិនធ្ងន់ធ្ងរ ប៉ុន្តែត្រូវតែពិនិត្យ និងធ្វើរោគវិនិច្ឆ័យច្បាស់លាស់។

៩- ឈឺចាប់ដោយគ្មានមូលហេតុ

ពេលសរីរាង្គណាមួយមានបញ្ហា អាការៈឈឺចាប់អាចកើតឡើងភ្លាមៗ គ្នាយើងនឹងជួបប្រទះអាការៈទាំងនេះកាន់តែញឹកញាប់ នៅពេលវ័យកាន់តែច្រើន ព្រោះថាសរីរាង្គកាន់តែទ្រុឌទ្រោមដូចគ្នា។ យ៉ាងណា បើមានផ្នែកណាមួយមានការឈឺចាប់ខ្លាំងដោយគ្មានមូលហេតុ ហើយមិនបាត់ទៅវិញលើសពី ៤សប្តាហ៍ ជួបពេទ្យឲ្យបានឆាប់។ អាការៈទាំងអស់រៀបរាប់ខាងលើ មិនមែនជារោគសញ្ញាជំងឺមហារីកមាត់ស្បូនតែមួយនោះទេ នៅមានជំងឺជាច្រើនផ្សេងទៀតដែលបណ្តាលឲ្យមានអាការៈបែបនេះ ហេតុនេះគប្បីធ្វើការពិគ្រោះ និងប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យ បើយើងប្រទះឃើញអាការៈណាមួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]