ភ្នំពេញ៖ប្រាកដជាមានប្រិយមិត្តតិចនោះទេដែលបានស្គាល់ពី ពិធីករក៏មានប្រជាប្រិយភាពប្រចាំទូរទស្សន៍ រស្មីហង្សមាស លោក រ៉ា ស៊ី ជាក់ជាមិនខាន ជាមួយទេពកោសល្យក្នុងការនិយាយរបស់លោក ធ្វើឲ្យទស្សនិកជនមិនហត់នឿយក្នុងការស្ដាប់ឡើយ ។

ជាមួយគ្នានេះដែរ ពិធីករដែលមានថ្វីមាត់រូបនេះគេតែងឃើញវត្តមានរបស់ លោក តាមបណ្ដាកម្មវីធីការប្រគុំតន្រ្តីផ្សេងរបស់ ទូរទស្សន៍ រស្មីហង្សមាស ពុំសូវជាបាត់មិនឡើយបើទោះបី លោក រ៉ា ស៊ី មានមុខជំនួញក្នុងដៃក៏ដោយ តែលោក ពុំដែលគិតថាចង់បោះបង់នោះឡើយ ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ បើតាមគណនីហ្វេសផ្លូវការរបស់ លោក រ៉ា ស៊ី បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្ររបស់ ខ្លួន ជាមួយនឹងសមាជិកថ្មី កូនស្រី ដ៏គួរឲ្យក្នាញ់ ខ្លាំងមែនទែន ។

ក្នុងការបង្ហោះនោះដែរ លោក រ៉ា ស៊ី ក៏បានសរសេភ្ជាប់ជាមួយការបង្ហោះនោះថា៖ «សូមស្វាគមន៍សមាជិកថ្មី អៀង រ៉ាស៊ីទេពី កើតថ្ងៃទី ០៥ ឧសភា ២០១៩ នៅមន្ទីពេទ្យ និង សម្ភពចិត្រា ហ៊្សូលីសូមអគុណអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ ដែលបានផ្តល់សេវាកម្មយ៉ាងល្អ សម្រាប់គ្រួសារយើងខ្ញុំ!» ក្រោយពីបានឃើញបែបនេះមានបណ្ដាអ្នកគាំទ្រជាច្រើនបាន នាំគ្នាខំមិន ជាមួយនឹងពាក្យ ចូលរួមអបអរ ស្ទើរតែគ្នា៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាព ទាំងអស់គ្នា៖ 

រ៉ា ស៊ី
រ៉ា ស៊ី
រ៉ា ស៊ី
រ៉ា ស៊ី
កូនស្រី របស់ លោក រ៉ា ស៊ី
កូនស្រី របស់ លោក រ៉ា ស៊ី
កូនស្រី របស់ លោក រ៉ា ស៊ី
កូនស្រី របស់ លោក រ៉ា ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី