ភ្នំពេញ៖ ទោះបីជាមិនទាន់រៀបការយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាមួយរយៈពេលនេះតារាចម្រៀងស្រីកញ្ញាសួស វីហ្សា និងពិធីករ លោកថមមី កាន់តែមានភាពស្និទ្ធស្នាល និងផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើង រហូតបានទិញផ្ទះរស់នៅជាមួយគ្នាទុកជាចំណងដៃមុនថ្ងៃរៀបការ។

ជាក់ស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាប្រុសលោកថមមី ដែលក្នុងនោះគូអនាគតភរិយារបស់តារាប្រុសរូបនេះ មិនភ្លេចនោះទេ នាងបានធ្វើពិធីខួបកំណើតដល់លោក ដែលមានការSurprise ជាមួយនឹងនំខេកជាច្រើន នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ ធ្វើឲ្យលោករំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។

តាមរយៈសកម្មភាព ដ៏ពោរពេញដោយស្នាមញញឹមនៅក្នុងថ្ងៃកំណើតរបស់លោក បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានសរសើរគ្រប់គ្នា ដែលទោះបីជាលោកមិនទាន់ចូលរោងការជាមួយគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែការទទួលបានសេចក្តីសុខក៏ពេញលេញ ជាមួយនឹងគ្រួសារទាំងសងខាង ជាពិសេសគឺអនាគតភរិយាតែម្តង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏ទង្ទឹមរង់ចាំ ថ្ងៃដ៏ពិសេសរបស់អ្នកទាំង២ដែលប្រព្រឹត្តឡើង នៅក្នុងពេលខាងមុខនេះ ក៏ប៉ុន្តែពួកគេមិនទាន់បានបង្ហើបពីថ្ងៃខែរៀបការ ពិតប្រាកដនៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ថមមី និងសួស វីហ្សា
ថមមី និងសួស វីហ្សា
សួស វីហ្សា
ថមមី ទទួលបានក្តីសុខ ក្នុងថ្ងៃកំណើត
ថមមី ទទួលបានក្តីសុខ ក្នុងថ្ងៃកំណើត
ថមមី ទទួលបានក្តីសុខ ក្នុងថ្ងៃកំណើត
ថមមី ទទួលបានក្តីសុខ ក្នុងថ្ងៃកំណើត
ថមមី ទទួលបានក្តីសុខ ក្នុងថ្ងៃកំណើត
ថមមី ទទួលបានក្តីសុខ ក្នុងថ្ងៃកំណើត
ថមមី ទទួលឡានថ្មី
ថមមី ទទួលឡានថ្មី
ថមមី ទទួលឡានថ្មី
ថមមី ទទួលឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា