ភ្នំពេញ៖ កញ្ញាតូចស្រឡឹងសម្លេងខ្ពស់ដ៏គួរឲ្យស្រលាញ់ ឈីន រតនៈ ដែលជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលពី២ ហើយបច្ចុប្បន្ននេះកញ្ញាក៏បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាយក្នុងវិស័យសិល្បៈចម្រៀង ដែលមហាជនជាច្រើនមើលឃើញពីសម្ថភាព និងទេពកោសល្យ ដែលទទួលបានការកោតសរសើរពីទឹកដមសម្លេងដ៏ពីរោះរបស់កញ្ញា។ 

កាលពីថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩ នេះ កញ្ញាបានចូលរួមលេងកម្មវិធី «FRESHY WINNER» ជាកម្មវិធីដែលមហាជននិយមគ្រាំទ្រជាច្រើននៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV) រៀងរាល់ថ្ងៃសុក្រ ម៉ោង៩ដល់ម៉ោង១០យប់។ កម្មវិធី «FRESHY WINNER» មិនត្រឹមតែមានលេងហ្គេមសប្បាយៗនោះទេ ថែមទាំងមានរង្វាន់ទឹកប្រាក់សុទ្ធរហូតដល់ ១០ លានរៀលថែមទៀតផង។ កញ្ញា ឈីន រតនៈ ពិតជាអ្នកមានសំណាងដ៏អសា្ចរ្យ ដែលធ្វើឲ្យកញ្ញាសប្បាយចិត្តនឹកស្មានមិនដល់។

កញ្ញាបានលេងហ្គេមហ្វ្រេសស៊ី ជាមួយនឹងកាយវិការដ៏ហ័សរហួនក្រមិចក្រមើមឆ្លងកាត់មួយវគ្គទៅមួយវគ្គ ដោយអារម្មណ៍សប្បាយផង រំភើបផង ភ័យផង។ ចំណែកក្រុមដែលត្រូវប្រកួតជាមួយកញ្ញា ក៏មិនធម្មតាដែរ ដែលត្រូវប្រកួតជាមួយក្រុមលោក ឃី សុឃុន ពិន្ទុរវាងក្រុមទាំងពីរនៅក្នុងវគ្គលេងហ្គេមដេញប្រកៀកគ្នា។ 

រហូតមកដល់ហ្គេមវគ្គចាប់ចង្កឹះ កញ្ញាបានចាប់គ្រាប់សណ្តែកអស់មុនគេ ដែលធ្វើអោយក្រុមកញ្ញាបានឡើងទៅវគ្គបន្ទាប់ ត្រូវប្រកួតជាមួយដៃគូរួមក្រុម ដែលជាតារាហ្វេសបុ៊ក។ ពិតជាពូកែណាស់ ឈីន រតនៈ បានឈ្នះជាបន្តបន្ទាប់រហូតដល់វគ្គបើកស្លាកប្រាក់លានពីប្រអប់សំណាងរបស់កម្មវិធី «FRESHY WINNER»។ 

ដោយអំណាចទឹកចិត្តជាកូនកតញ្ញូចង់បានប្រាក់ ដើម្បីទៅមើលជម្ងឺម្តាយ កញ្ញាក៏បានជ្រើសរើសទឹកហ្វេ្រសស៊ីសណ្តែក ដែលចំ Jack pot ១០,០០០,០០០៛ (ដប់លានរៀល) ដែលធ្វើឱ្យកញ្ញារំភើបយ៉ាងខ្លាំងរកនិយាយអីមិនចេញ។ ដោយសូម្បីតែពិធីករទាំងពីរក៏ស្រែកហ៊ោជាមួយនឹងអារម្មណ៍រំភើបជាមួយកញ្ញាមានទាំងច្រៀងផងរាំផង។ ពិតជាអស្ចារ្យមែន កម្មវិធី «FRESHY WINNER» មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់សំណាងដ៏ធំដល់កញ្ញា ឈីន រតនៈ ទៀតផង៕ 

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា ឈីន រតនៈ ក្នុងកម្មវិធី «FRESHY WINNER»
កញ្ញា ឈីន រតនៈ ក្នុងកម្មវិធី «FRESHY WINNER»
កញ្ញា ឈីន រតនៈ ក្នុងកម្មវិធី «FRESHY WINNER»
កញ្ញា ឈីន រតនៈ ក្នុងកម្មវិធី «FRESHY WINNER»
កញ្ញា ឈីន រតនៈ ឈ្នះលុយសុទ្ធ១០លានរៀល
កញ្ញា ឈីន រតនៈ ឈ្នះលុយសុទ្ធ១០លានរៀល
កញ្ញា ឈីន រតនៈ ឈ្នះលុយសុទ្ធ១០លានរៀល
កញ្ញា ឈីន រតនៈ ឈ្នះលុយសុទ្ធ១០លានរៀល
រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ ឈីន រតនៈ
កញ្ញា ឈីន រតនៈ ឈ្នះលុយសុទ្ធ១០លានរៀល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ