១- ជៀសវៀងទទួលទានអាហារណា ដែលមានក្លិនឆួលៈ មើមខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ ក្រោយពេលទទួលទានរួចហើយ ក៏ត្រូវពោះវៀនស្រូបយកអស់ ហើយឆ្លងតាមរយៈប្រព័ន្ធឈាម ក៏បញ្ជួនទៅដល់សួត ទើបបញ្ចេញមកក្រៅរាងកាយវិញ ក៏បង្កើតបានជាក្លិនមាត់ស្អុយ។ ម៉្យាងវិញទៀត ចំពោះចំណីអាហារ ដែលមានជាតិ ហិរ ដូចជា ម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើតការបញ្ចេញញើស ហើយក៏បង្កើនបាននូវក្លិនខ្លួនអាក្រក់។

២- គួរទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើនៈ ចំពោះចំណីអាហារ ដែលមានរសជាតិឆួល និងមានជាតិខ្លាញ់ច្រើន គឺបណ្តាលឲ្យប្រព័ន្ធ រំលាយអាហារ ដំណើរការមិនបានស្រួល ព្រមទាំងមានក្លិនមាត់មិនល្អទៀតផង។ ដូច្នេះ អ្នកគួរតែទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើន ព្រោះវាអាចជួយសម្រួល ការបត់ជើងធំ។ មួយវិញទៀត នៅក្នុងបន្លែ និងផ្លែឈើស្រស់ សម្បូរទៅដោយជីវជាតិ A និងC ដែលអាចការពារកុំឲ្យកើតមានជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិន ឲ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើង កាលណាមានកង្វះខាតសារធាតុស័ង្កសី អាចជះផលអាក្រក់ដល់សមត្ថភាព នៃការបញ្ចេញជាតិពុលពីក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យ មានក្លិនអាក្រក់។ ដូច្នេះលោកអ្នកអាចទទួលទានសាច់គោ ឬពងមាន់ដើម្បីជួយប៉ូវបន្ថែម។

៣- ក្នុងមួយថ្ងៃ ទទួលទានទឹកឲ្យបាន ៨កែវៈ ទឹកមាត់ ឬកំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ ការបន្ថយទម្ងន់ ការទទួលទានសុរា និងជំងឺផ្តាសាយ អាចបណ្តាល ឲ្យស្ងួតបំពង់ក និងមានក្លិនមាត់។ ដូច្នេះ អ្នកត្រូវទទួលទានទឹក ឲ្យបានច្រើន (មួយថ្ងៃ៨កែវ ឬទំពារស្ករកៅស៊ូ ដើម្បីធ្វើឲ្យទឹកមាត់រអិល និងក្រអូមមាត់មានក្លិនប្រសើរ ឡើង។

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]