ភ្នំពេញ៖ តារាចម្រៀងសម័យ និងបុរាណ អ្នកនាងខាត់ សុឃីម បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង នៅពេលដែលនាងជាតារាស្រីម្នាក់ ដែលតែងតែស្រលាញ់ និងមិនគិតថាបោះបង់នូវសិល្បៈបុរាណ ដែលខ្លួនបានប្រើប្រាស់ដើម្បីជីវភាព រហូតបានធូរធារមកដល់សព្វថៃ្ង។

ដោយឡែក ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្ននេះមានសិល្បៈករជំនាន់មុនជាច្រើន បាននាំគ្នាអភិរក្ស និងថែរក្សា ក៏ដូចជាផ្សព្វផ្សាយពីសិល្បៈបុរាណ ឲ្យពួកគេបានដឹង។ នៅក្នុងនោះក៏មានតារាចម្រៀងស្រីរូបនេះ ដែលខំប្រឹង សុខចិត្តមិនបោះបង់ចោល ទោះបីជាបច្ចុប្បន្នគេហាក់ដូចជាមិនសូវឲ្យតម្លៃ។

អ្នកនាងខាត់ សុឃីម បានធ្វើការរៀបរាប់ ទាំងទឹកភ្នែកនឹកគ្រា ដែលគេមិនចង់ឲ្យតម្លៃសិល្បៈបុរាណ ស្របពេលដែលនាងបានដាក់ពាក្យនៅកន្លែងមួយ តែគេមិនចង់ទទួល ព្រោះតែគេតម្រូវការតែសិល្បៈសម័យតែប៉ុណ្ណោះ ដូច្នោះហើយទើបធ្វើឲ្យនាងតូចចិត្តយ៉ាងខ្លាំង។ បន្ថែមពីនេះទៅទៀត ក៏មានពាក្យមួយចំនួន ថានាងមានសិល្បៈក្នុងខ្លួនបានតែបុរាណ ច្រៀងសម័យពិតជាមិនកើត។

ដោយសារតែបែបនេះ នាងក៏បានធ្វើការអភរិវឌ្ឍខ្លួនឯង ឲ្យចេះច្រៀងសម័យដូចគេ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី នាងនិងមិនបោះចោលនូវសិល្បៈបុរាណ ដែលជាដើមទុន ក៏ដូចជាហេតុធ្វើឲ្យនាង មានកេរ្តិ៍ឈ្មោះល្បីបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ 

អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម ពេលឡើងសម្ពាសន៍
អ្នកនាងខាត់ សុឃីម ពេលឡើងសម្ពាសន៍
អ្នកនាងខាត់ សុឃីម ពេលឡើងសម្ពាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម