កំពង់ចាម៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងសម្លេងស្រទន់កញ្ញាសុខ ពិសី គឺជាមិត្តស្និទ្ធស្នាល និងរាប់អានគ្នាដ៏ល្អរបស់លោកខេមរៈ សិរីមន្ត ក៏ដូចជាគ្រួសារយ៉ាងខ្លាំង ស្របពេលដែលមានបញ្ហាអ្វីនាងតែងតែចេញមុខ ទៅជួយសម្រាលទុក្ខគ្រប់ពេល។

បើត្រលប់ទៅកាលពីប៉ុន្មានខែមុននេះ នៅពេលដែលមានរឿងរ៉ាវកើតឡើង ដំំណឹងទទួលមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ ឃើញថាតារាស្រីរូបនេះ មិនបង្អង់យូរ បានធ្វើការទៅជួប និងទទួលសាកសពមុនគេ នៅឯព្រលានយន្តហោះតែម្នាក់ឯង ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។

ជាក់ស្តែង កាលពីម្សិលមិញនេះ ពិធីបុណ្យ១០០ថ្ងៃរបស់ ខេមរៈ ស្រីពៅ ក៏បានមកដល់ ដែលបានធ្វើឡើង នៅឯខេត្តកំពង់ចាមជាទឹកដីស្រុកកំណើតរបស់នាង។ ក៏ប៉ុន្តែនៅក្នុងនោះ ក៏ឃើញវត្តមាន សុខ ពិសី បានទៅចូលរួម ជិះពីភ្នំពេញទៅដល់ទីនោះ ចំណាយពេលដ៏មានតម្លៃរបស់ខ្លួន។

តាមរយៈទង្វើ និងសកម្មភាពមួយនេះរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ដែលនាងស្រលាញ់រាប់អានតារាប្រុសរូបនេះ ខ្លាំង និងអស់ពីចិត្ត មានរឿងអ្វីក៏តែងតែឃើញមុខនាងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត និងគ្រួសារ ក្នុងពិធីបុណ្យ១០០ថ្ងៃខេមរៈ ស្រីពៅ
ខេមរៈ សិរីមន្ត និងគ្រួសារ ក្នុងពិធីបុណ្យ១០០ថ្ងៃខេមរៈ ស្រីពៅ
សុខ ពិសី ចូលរួម ក្នុងពិធីបុណ្យ១០០ថ្ងៃខេមរៈ ស្រីពៅ
សុខ ពិសី ចូលរួម ក្នុងពិធីបុណ្យ១០០ថ្ងៃខេមរៈ ស្រីពៅ
សុខ ពិសី ចូលរួម ក្នុងពិធីបុណ្យ១០០ថ្ងៃខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត