ចិន៖ កាលពីថ្មីៗ គេហទំព័រសារព័ត៌មានឈ្មោះថា Sina បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីរូបរបស់នាង Fan BingBing តារាសម្តែងដ៏ល្បីប្រចាំប្រទេសចិន បានបង្ហាញខ្លួនយ៉ាងសាមញ្ញបំផុត នៅក្នុងវិហារមួយកន្លែង ឈ្មោះថា Dai Chieu ក្នុងប្រទេសទីបេ។

ក្នុងនោះដែរ ប្រភពដដែលបានឲ្យដឹងទៀតថា នាង Fan BingBing បានអង្គុយតាំងសមាធិកក្នុងវិហារនោះ បានមួយស្របក់ធំហើយរូបនាង ក៏ប្រញាប់ចេញពីវិហារយ៉ាងស្ងៀមស្ងាត់បំផុត ក្រោយពីធ្វើការសមាធិរួច។

យ៉ាងណាមិញ បើតាមប្រភពផ្សេងទៀត ដែលជា Fandom របស់នាងបានឲ្យដឹងថា តាមពិតនាងមកទីនេះគឺដើម្បីធ្វើការបួងសួង ក៏ដូចជាធ្វើកម្មវិធីមនុស្សធម៌បរិច្ចាគថវិកា និងជួយប្រជាជនរស់នៅទីនោះ។

ទោះជាយ៉ាងណាក្តី នាង Fan BingBing នឹងវិលត្រលប់មកវិស័យសិល្បៈវិញ នៅក្នុងខែឧសភានេះហើយ ហើយអ្វីដែលរូបនាងនឹងធ្វើមុនគេ ក្រោយពេលចេញមុខនេះ គឺរូបនាងនឹងធ្វើការងារមនុស្សធម៌ជាច្រើន ហើយមិនត្រមតែប៉ុណ្ណោះ ឯចំណែកអ្នកគាំទ្រវិញ ក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចង់ឃើញការវិលត្រលប់របស់នាងដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Fan BingBing
Fan BingBing
សកម្មភាព Fan BingBing
សកម្មភាព Fan BingBing
សកម្មភាព Fan BingBing
សកម្មភាព Fan BingBing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]