កូរ៉េខាងត្បូង៖ សមាជិកជនជាតិថៃក្នុងក្រុម BLACKPINK នាង Lalisa Manoban បើទោះជានាង មិនសូវមានប្រជាប្រិយភាពខ្លាំងដូចសមាជិកដទៃ នៅក្នុងប្រទេសកូរ៉េក៏ពិតមែន ក៏ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះរបស់នាង នៅប្រទេសថៃវិញ គឺ Lisa ឈរនៅលំដាប់កំពូលតែម្តង។

យ៉ាងណាមិញ ថ្មីៗនេះ នាង Lisa បានទទួលការងារមួយក្នុងប្រទេសរបស់ខ្លួន ដោយរូបនាងបានថតម៉ូដែលឲ្យទស្សនាវដ្តីមួយ មានឈ្មោះថា BAZAAR ដើម្បីដាក់រូបនាង នៅលើក្របមុខសម្រាប់ចេញផ្សាយខែឧសភា នេះផងដែរ។

ក្នុងនោះដែរ ផ្អែកតាមប្រភពក្នុងប្រទេសថៃបានឲ្យដឹង អំពីការចេញផ្សាយលក់ទស្សនាវដ្តីដែលមានរូប Lisa នេះផងដែរថា ទស្សនាវដ្តីដែលមានរូប Lisa សម្រាប់ខែនេះ គឺត្រូវបានទទួលកក់ និងលក់អស់ជាង ១៣ម៉ឺនក្បាលហើយ ហើយចំនួននេះ កំពុងតែកើនឡើងជាលំដាប់។

យ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់នាង Lisa ព្រោះបើតាមប្រភពទស្សនាវដ្តី BAZAAR បានឲ្យដឹងថា ជាធម្មតាសម្រាប់ខែនីមួយៗ ពួកគេបោះពុម្ពទស្សនាវដ្តីសម្រាប់ចេញផ្សាយ តែ៣ម៉ឺនក្បាលតែប៉ុណ្ណោះ ហើយដំបូងឡើយទស្សនាវដ្តីនេះ រំពឹងការចេញផ្សាយរបស់ Lisa ត្រឹមតែ ៦ម៉ឺនក្បាល ក៏ប៉ុន្តែពេលនេះ ការកក់និងការលក់គឺហួសការរំពឹងទុករហូតដាច់ស្តុក បោះពុម្ពស្ទើរមិនទាន់ថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lalisa Manoban
Lalisa Manoban
Lalisa Manoban
Lalisa Manoban
Lalisa Manoban
ទស្សនាវដ្តី BAZAAR សម្រាប់ខែឧសភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]