អេស្ប៉ាញ៖ ក្រោយពីជាសះស្បើយពីរបួសថ្មីៗ ពេលនេះ កីឡាករ Ousmane Dembele កំពុងត្រូវប្រឈមមុខនឹងការសម្រាកពីទីលានបន្តទៀត ក្រោយពីមានការប៉ះទង្គិច និងប្តូរចេញពីទីលានភ្លាមៗ ក្នុងជំនួបរវាង Celta De Vigo ទល់នឹង Barcelona កាលពីយប់មិញ។ 

កីឡាករ Dembele ត្រូវបានប្តូរចេញភ្លាមៗនៅនាទីទី៦ និងជំនួសវិញដោយកីឡាករ Alex Collado ដែលក្រោយមកក្លិបបានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានបញ្ហារបួសសរសៃពួរ ដែលតម្រូវឱ្យមានការពិនិត្យស្ថានភាពជាបន្តទៀត ហើយនឹងត្រូវវាយតម្លៃថាអាចចូលលេងបានឬអត់ទល់នឹង Liverpool។

យ៉ាងណាក្តី យើងនៅរង់ចាំមើលបន្ថែមទៀតពីការបញ្ជាក់របស់ក្រុមគ្រូពេទ្យ រួមនឹងសេចក្តីប្រកាសរបស់ក្លិបអំពីស្ថានភាពរបស់ Dembele នាពេលក្រោយ។ គួរបញ្ជាក់ថា ការប្រកួតជើងទីពីរ រវាង Liverpool ទល់នឹង Barcelona នឹងត្រូវធ្វើឡើងនាថ្ងៃទី ៨ ខែឧសភាខាងមុខនេះ នាទឹកដីកីឡដ្ឋាន Anfield៕

Dembele របួសក្នុងការប្រកួតទល់នឹង Celta Vigo
Dembele របួសក្នុងការប្រកួតទល់នឹង Celta Vigo
Dembele របួសក្នុងការប្រកួតទល់នឹង Celta Vigo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]