កូរ៉េខាងត្បូង៖ នៅក្នុងឱកាសថ្ងៃបុណ្យសិទ្ធិកុមារថ្ងៃទី៥ ខែឧសភា ស្អែកនេះ ត្រូវបានគេដឹងថា តារាចម្រៀងទោលស្រីល្បីឈ្មោះ IU បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់នាងចំនួន ១០០លានវ៉ុន ស្មើនឹង ៨៥,៤៦០ ដុល្លារអាមេរិក ជូនដល់អង្គការមូលនិធិកុមារកូរ៉េមួយ ដែលមានឈ្មោះថា Green Umbrebba Children’s Foundation ។

តួយ៉ាង មូលនិធិមួយនេះ នឹងជួយដល់កុមារដែលកំព្រាម្តាយឬឪពុក កុមារដែលរស់នៅជាមួយជីដូនជីតាចាស់ជរា និងកុមារដទៃផ្សេងទៀតដែលកំពុងជួបនឹង ស្ថានភាពលំបាកផងដែរ។

មិនតែប៉ុណ្ណោះ ខាងអង្គការមូលនិធីកុមារកូរ៉េមួយនេះ ក៏បានធ្វើការថ្លែងអំណរអរគុណ ដល់តារាស្រីចិត្តសប្បុរសរូបនេះ ដែលបានជួយឲ្យក្មេងៗក្រីក្រលំបាក ឲ្យមានពន្លឺអនាគតបន្តទៅមុខទៀតផងដែរ។

ហើយអ្វីដែលគួរឲ្យកោតសរសើរ ជាងនេះទៅទៀតនោះ គឺ IU នាងបានបរិច្ចាគប្រាក់ទាំងនេះ ដោយស្ងាត់ៗ ពោលគឺនាងមិនបានប្រកូកប្រកាស ប្រាប់ឲ្យនរណាបានដឹង ឬគិតថាចង់បានមុខមាត់អ្វីទាំងអស់ គឺនាងបានធ្វើវាដោយចិត្តស្មោះរបស់នាង។

ប៉ុន្តែដោយសារមិនអាចរំលងបាន ជាមួយនឹងទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះបាន ខាងអង្គការក៏បានប្រកាសបង្ហាញឲ្យពិភពលោក បានឃើញពីទឹកចិត្តសប្បុរសរបស់តារាស្រីរូបនេះ ដើម្បីជាការអបអររីករាយក្នុងថ្ងៃទិវាសិទ្ធកុមារនេះតែម្តង។

គួបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែល IU បរិច្ចាគប្រាក់ផ្ទាល់ខ្លួនធ្វើរឿងសប្បុរសធម៌បែបនេះ ពោលគឺនាងតែងតែធ្វើវាជារៀងរាល់ពេល នាងតែងតែជួយបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ជួយនៅពេលប្រជាជនកូរ៉េកំពុងជួបទុក្ខលំបាកនានា និងជាពិសេស គឺនាងតែងតែជួយដល់ចាស់ជរា និងក្មេងៗកំព្រាឬក្មេងទីទ័លលំបាក ឲ្យពួកគេបានសិក្សារៀនសូត្រផងដែរ៕ 

តារាចម្រៀងទោលស្រីល្បីឈ្មោះ IU
តារាចម្រៀងទោលស្រីល្បីឈ្មោះ IU
តារាចម្រៀងទោលស្រីល្បីឈ្មោះ IU
តារាចម្រៀងទោលស្រីល្បីឈ្មោះ IU
តារាចម្រៀងទោលស្រីល្បីឈ្មោះ IU
តារាចម្រៀងទោលស្រីល្បីឈ្មោះ IU
តារាចម្រៀងទោលស្រីល្បីឈ្មោះ IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]