ភ្នំពេញ៖ ប្រិយមិត្តមាននៅចាំអតីតបេក្ខនារីប្រលងក្នុងកម្មវិធី «ពេញចិត្តឬអត់?» កុមារី Autumn Allen បានទេ? ពេលនេះនាងធំពេញវ័យហើយ មានវ័យ ១៥ឆ្នាំហើយ ចំណែកឯរូបសម្រស់វិញ ក៏កាន់តែស្រស់ស្អាតឡើងៗ មើលសឹងតែមិនចង់ស្គាល់តែម្តង។

គួរឲ្យដឹងផងដែរថា Autumn Allen ធ្លាប់ចូលប្រលងក្នុងកម្មវិធី «ពេញចិត្តឬអត់?» កាលពីនាងមានអាយុ៨ឆ្នាំ ដោយកាលនោះនាងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មហាជន ទៅលើរូបសម្រស់ និងទេពកោសល្យរបស់នាង។

មិនតែប៉ុណ្ណោះ រយៈពេលមិនប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា Autumn ក៏នៅតែបន្តការងារសិល្បៈ ដែលជាក្តីស្រមៃរបស់ខ្លួន នៅឯបរទេសផងដែរ ដោយនាងបានចេញបទចម្រៀងទោលផ្ទាល់ខ្លួន ជាភាសាអង់គ្លេសយ៉ាងពីរោះ ចំណងជើងថា «Beautiful Scar» ផងដែរ។

ហើយមកទល់បច្ចុប្បន្ននេះ អ្នកគាំទ្រជាច្រើនក៏មានការភ្ញាក់ផ្អើលសឹងមិនគួរឲ្យជឿ ជាមួយនឹងការប្រែប្រួលរូបរាងរបស់ Autumn ទៅតាមអាយុរបស់នាង ដែលមើលទៅពេញរូបពេញឆោម ស្រស់ស្អាតបែបមនុស្សពេញវ័យផងដែរ៕

Autumn Allen កាលនៅប្រឡងក្នុងកម្មវិធី «ពេញចិត្តឬអត់?»
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ
Autumn Allen បច្ចុប្បន្ននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]