កំពង់ចាម៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ពីការចាកចេញដែលគ្មានថ្ងៃត្រលប់របស់តារាចម្រៀងស្រីសម្បុរស្រអែម កញ្ញា ខេមរៈ ស្រីពៅ បន្ទាប់ពីនាងបានទទួលមរណៈភាពកាលពីពេលកន្លងទៅ ដោយសារតែជំងឺ ដែលបន្សល់ត្រឹមតែភាពសោកសៅ ដល់បងប្អូនសាច់ញាតិ និងមហាជនដែលជាអ្នកគាំទ្រនាង។  

ក្នុងនោះដែរ បើងាកទៅមើលលោក ខេមរៈ សិរីមន្ត ត្រូវជាបងប្រុសបង្កើតរបស់ កញ្ញា ខេមរៈ ស្រីពៅ វិញ លោកក៏បានកាន់ទុក្ខនាងអស់រយៈពេលជាច្រើនខែ ជាមួយនឹងទឹកមុខក្រៀមក្រំ ចំពោះការបាត់បង់ប្អូនស្រីជាទីស្រលាញ់រូបនេះ របស់លោកផងដែរ។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ ក៏បានមកដល់ និងត្រូវបានក្រុមគ្រួសាររៀបចំធ្វើដើម្បីឧទ្ទិសកុសលដល់នាងផងដែរ។

ជាក់ស្ដែង តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក ពីទិដ្ឋភាពខ្លះៗនៅក្នុងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ (ថ្ងៃទី៤ ឧសភា ឆ្នាំ២០១៩) របស់តារាចម្រៀងស្រី ខេមរៈ ស្រីពៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ក៏ទទួលបានការស៊ែយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសាររបស់នាងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យ ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ