អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ជាតិស្ករ​មិន​ឲ្យ​លើស​ពី ១២ ស្លាបព្រា​កាហ្វេ​នោះទេ​ក្នុង១ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ដឹង​អត់ ទឹកផ្លែឈើ ឬ​ទឹកក្រូច​កំប៉ុង ទឹកដោះគោ​កំប៉ុង យ៉ាអួរ និង​ភេសជ្ជៈប៉ូវ​កម្លាំង ដែល​កំពុង​តែ​ពេញ​និយម​នោះ មា​នបរិមាណ​ជាតិស្ករ​ប៉ុន្មាន​ទៅ? ត្រឹមតែ​ទឹកក្រូច​កំប៉ុង ១ កំប៉ុង មាន​ជាតិស្ករ​ដល់​ទៅ ៨,៥ ស្លាបព្រា​កាហ្វេ ដែល​កម្រិត​ជាតិស្ករ​នេះ​ស្មើ​នឹង​ការ​កំណត់​បរិមាណ​ស្ករ​ចំពោះ​កូន​ក្មេង​អាយុ ៤-៥ ឆ្នាំ​ទៅ​ហើយ។ ចុះ​បើ​ក្នុង​ ១ ថ្ងៃ កូន​ក្មេង​ញ៉ាំ​ទឹក​ក្រូច ១ កំប៉ុង រួច​បន្ថែម​ជាតិស្ករ​ដែល​មាន​ក្នុង​ចំណី​អាហារ ផ្លែឈើស្រស់ ទឹកដោះគោ ឬ​យ៉ាអួរ​ទៀត​នោះ មិន​លើស​ជាតិស្ករ​លើស​លប់​ទៅ​ហើយ​ទេ។ ហេតុផល​នេះ​ហើយទើបអង្គការសុខភាព​ពិភពលោក​បញ្ជាក់ថា ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ទោះ​ជាមាន​ជាតិស្ករ​ច្រើន ឬ​ញ៉ាំ​ច្រើ​ន​យ៉ាង​ណា វា​មិន​សូវ​គ្រោះថ្នាក់​ចំពោះ​សុខភាព ដូចការ​ញ៉ាំ​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើកំប៉ុង​នោះ​ទេ។

ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិស្ករ​ដែល​មាន​ក្នុង​ភេសជ្ជៈ និង​ទឹកដោះ​គោកំប៉ុង៖ 
១- ទឹក​តែ​ដប ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៥,៥ ស្លាបព្រាកាហ្វេ
២- យ៉ាអូរ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ
៣- ទឹកដោះគោប្រអប់ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ
៤- ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ
៥- ទឹកផ្លែឈើលាយទឹកដោះគោ ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
៦- ទឹកផ្លែឈើ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
៧- ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ១០ ស្លាបព្រាកាហ្វេ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]