ជាការពិតណាស់ បន្ទប់គេងពិតជាមានសារៈសំខាន់ណាស់ ក្នុងជីវភាពរស់នៅរបស់ប្រិយមិត្តរាល់គ្នា។ អ្វីដែលសំខាន់ គឺត្រូវធ្វើយ៉ាងណា ឲ្យបន្ទប់គេងនោះប្រកបដោយផាសុកភាព ដើម្បីគួរឲ្យចង់ស្នាក់នៅផងដែរ។

លើសពីនេះទៅទៀតនោះ បើទោះបីជាទំហំបន្ទប់គេងតូចយ៉ាងណាក៏ដោយ ក៏នៅតែមានវិធីដើម្បីឲ្យមានភាពទាក់ទាញ និងស្រស់ស្អាតបានដែរ។ ព្រោះជាក់ស្តែង ប្រសិនបើអ្នកមានគំនិត នៅក្នុងការរៀបចំ តុបតែង វាអាចនឹងស្អាតជាងបន្ទប់ដែលធំទូលាយក៏ថាបាន។

អ្វីដែលពិសេស ក្នុងការធ្វើឲ្យបន្ទប់តូចមានផ្ទៃធំនោះគឺ ត្រូវផ្លាស់ប្ដូរមកលាបផ្ទៃជញ្ជាំងពណ៌សវិញ ព្រោះពណ៌ប្រភេទនេះមើលទៅស្រស់ស្អាត និងអាចឲ្យបន្ទប់ទូលាយបានទៀតផង។ មួយវិញទៀត ចំណុចដែលសំខាន់ គឺការជ្រើសរើសគ្រឿងសង្ហារឹមឲ្យបានសក្តិសមនឹងទំហំរបស់បន្ទប់។

ម៉្យាងទៀត ដើម្បីទទួលបានការតុបតែងដ៏ល្អឥតខ្ចោះនោះ គឺត្រូវយករបស់ណាដែលមិនសូវប្រើទុកក្នុងថតទូ ហើយដាក់តាំងរបស់ដែលអាចបង្កើននូវសោភណ្ឌភាពបន្ទប់ដូចជា អំពូលក្បាលដំណេក ស៊ុមរូបថត និងថូផ្កា ព្រមទាំងអំពូលភ្លើងតូចៗអម​ជាមួយផង៕

ចង់ដឹងពីស្ទាយ៏រៀបចំបន្ទប់ ឲ្យកាន់តែស្រស់ស្អាត​យ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖ 

ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង
ស្ទាយ៏បន្ទប់គេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]