ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធី «ពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩» ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពីក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា» ៣ ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួនសម្រាប់ក្នុងឆ្នាំទី៤ នេះ ក្រុមហ៊ុននៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» ៤ ឆ្នាំជាប់ៗគ្នា និងពានរង្វាន់រហូតដល់ទៅ ៧ ពានបន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។

លោកឧកញ៉ា ថៃ ម៉េងលី ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖

«ពានរង្វាន់ទាំងអស់នេះជាសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រជារៀងរហូតមក»។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាក្រុមហ៊ុនមួយដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា មានការរីកចម្រើន មានការអភិវឌ្ឍន៍ទាំងគុណភាពសំណង់ និងការច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាក្រុមហ៊ុនមួយដែលគិតគូរពីបរិស្ថានធម្មជាតិពណ៌បៃតង៕ 

ពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩
កម្មវិធី «ពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]