ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីតារាសម្ដែងស្រីតូចច្រឡឹង មុខស្រទន់មានមន្តស្នេហ៍ កញ្ញា ស៊ីន យូប៊ីន ដែលបច្ចុប្បន្នទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ មិត្តៗយុវវ័យ ជុំវិញនឹងទេពកោសល្យ សមត្ថភាព នៅក្នុងអាជីពជាតារាសិល្បៈរបស់នាង។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងតារាសម្ដែងប្រុសមុខកូនកាត់ លោក អេឡិច ចិត្រា ។

អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺតារាសម្ដែងប្រុសសាច់.សខ្ចី រាងសង្ហា ខ្ពស់ស្រឡះ ព្រមទាំងមានជំនាញច្រើន លោក អេឡិច ចិត្រា និង តារាសម្ដែងស្រីតូចច្រឡឹងពោរពេញទៅដោយសមត្ថភាព កញ្ញា ស៊ីន យូប៊ីន ត្រូវបានគេមើលឃើញថា គ្រងឈុតសម្លៀកបំពាក់កូនក្រមុំ-កំលោះ រំលេចទៅដោយគ្រឿងអលង្ការចែងចាំង មើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរ ពីដៃគូមួយនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

រូបថត៖ ROBEAR

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន និង អេឡិច ចិត្រា
ស៊ីន យូប៊ីន និង អេឡិច ចិត្រា
ស៊ីន យូប៊ីន និង អេឡិច ចិត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា