ភ្នំពេញ៖ ខ្សែភាពយន្តភាគបុរាណខ្មែរ ដែលកំពុងសម្ងំប្រមូលការគាំទ្រពីទស្សនិកជនទូទាំងប្រទេសរឿង «កូនពស់កេងកង» ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង ១២ ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV។

មកដល់ភាគទី ៧៣ ដែលទើបចាក់ផ្សាយថ្មីៗនេះ សាច់រឿងកាន់តែជក់ចិត្ត កាន់តែកម្សត់ កាន់តែរំលងភាគមិនបាន ជាក់ស្តែងឈុតមួយដ៏កម្សត់នៅពេលដែលអ្នកប្រុសពេជ្រ សម្តែងដោយលោក ឈឹម សក្កដា ត្រូវបានស្លាប់ ដោយមានការយំសោកស្ទើរខ្សោះខ្លួនរបស់ឱពុកម្តាយ ដែលសម្តែងដោយលោក ម៉េង ប៊ុនឡូ និងកញ្ញា ទឹម រដ្ឋា។ 

ថ្វីត្បិតនេះជាខ្សែភាពយន្តភាគបុរាណដំបូងរបស់ ទឹម រដ្ឋា តែកញ្ញាពិតជាសម្តែងបានយ៉ាងល្អឥតខ្ចោះ ជាពិសេសគឺឈុតចុងក្រោយនេះតែម្តង ទឹកមុខឈឺចាប់ដែលបាត់បង់កូនទាំងទឹកភ្នែក ទឹកសំបោរ ហូរមកជន់ជោរ ដូចជាជីវិតពិតគ្មានឆ្គងតែម្តង។គួរបញ្ជាក់ផងដែរថា ក្នុងឈុតនេះកញ្ញា ទឹម រដ្ឋា ដែលសម្តែងជាតួជំទាវ និមល ក៏បានស្លាប់តាមកូនប្រុសផងដែរ ដែលនេះបង្ហាញថាវាប្រហែលគឺជាឈុតចុងក្រោយហើយសម្រាប់វត្តមានរបស់នាងនៅក្នុងរឿងភាគបុរាណខ្មែរដ៏ល្បីមួយនេះ៕

តោះកុំបង្អង់យូរមកទស្សនាឈុតខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]