ភ្នំពេញ៖ សម្រាប់ចូលចិត្តតន្ត្រីប៉ែកអឺរ៉ុប ពិសេសចង្វាក់ EDM ប្រាកដជាស្គាល់កំពូលឌីជេលំដាប់ពិភពលោក Diplo ដែលជាអ្នកនៅពីក្រោយចម្រៀងដ៏កក្រើកជាច្រើនរបស់តារាល្បីៗទាំងអឺរ៉ុប និងអាស៊ី។ ថ្ងៃ១០ ឧសភា ២០១៩ នេះ Diplo នឹងធ្វើដំណើរមកកម្ពុជាដើម្បីធ្វើការសម្ដែងជាលើកដំបូងបំផុត តាមរយៈ ការរៀបចំដោយក្រុមហ៊ុន Sabay ។ នេះគឺជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រមួយ ដែលមនុស្សគ្រប់គ្នាមិនគួររំលង ពិសេសសម្រាប់អ្នកស្រឡាញ់វិស័យតន្ត្រី។ ហើយអ្នកនឹងរឹតតែទាក់ចិត្តចង់ចូលរួមទៀត បើដឹងពីជារឿងរ៉ាវដ៏អស្ចារ្យមួយចំនួនពីឌីជេចាស់វស្សារូបនេះ។

កំពូលឌីជេល្បី Diplo

Diplo បានសាងស្នាដៃជាច្រើនក្នុងឧស្សាហកម្មតន្រ្តី បូករួមទាំងការផលិតភ្លេងផ្ទាល់ខ្លួន ការសហការជាមួយកំពូលតារាចម្រៀងល្បីៗ និងអ្នកតន្រ្តីផ្សេងៗ។ លោកត្រូវបានគេស្គាល់ថា ជាឌីជេជើងចាស់ ដែលបានធ្វើឲ្យអ្នកគាំទ្ររីករាយតាមប្រភេទតន្រ្តីជាច្រើនចង្វាក់ដូចជា EDM, Dancehall, Hip Hop, Trap, Moombahton, Electro house និង Pop។

ផលិតករតន្ត្រីរូបនេះបានបំបែកកំណត់ត្រាលើអាជីពរបស់ខ្លួនជាច្រើនលើក ដោយលោកបានឈ្នះពានធំៗជាច្រើនដូចជា MTV European Music Awards, American Music Award for Collaboration of the year ជាដើម។ ក្រៅពីនោះ Diplo ក៏ជាម្ចាស់ពាន Grammy ដល់ទៅ ៣ ហើយក្នុងនោះមានពាន Best Dance Recording ដែលទទួលបានពីបទ “Electricity” ច្រៀងដោយ Dua Lipa និង Mark Ronson ទៀតផង។

បទចម្រៀងល្បីៗមួយជាច្រើនដែលកើតចេញពីទឹកដៃរបស់លោក បានធ្វើឲ្យកក្រើកទឹកចិត្តអ្នកស្រឡាញ់តន្រ្តីពេញពិភពលោកដូចជា "Where Are Ü Now" ច្រៀងដោយ Justin Bieber, Lean On You ច្រៀងដោយ MØ, ''Thunderclouds” ច្រៀងដោយ LSD, "Electricity” ច្រៀងដោយ Silk City និង Dua Lipa, Doctor Pepper” ច្រៀងដោយ CL, "Close To Me” ដោយ Ellie Goulding, Cold Water ដោយ Justin Bieber និង Bubble Butt ដោយ Bruno Mars, 2 Chainz, Tyga & Mystic ជាដើម។

ក្រៅពីជាប់ក្នុងតារាងកំពូលឌីជេទាំង ១០ លំដាប់ពិភពលោកហើយ បុរសវ័យ ៤០ ឆ្នាំនេះក៏ត្រូវបានប្រសិទ្ធនាមជាឌីជេដែលមានតម្លៃខ្លួនខ្ពស់ជាងគេដោយទស្សនាវដ្ដី Forbes ផងដែរ។ មានន័យថា វាជាឱកាសដ៏កម្របំផុត ក្នុងការទទួលបានបទពិសោធន៍រាំលេងជាមួយស្នាដៃរបស់ចាក់ភ្លេងផ្ទាល់ៗរបស់លោក។

កម្មវិធី DIPLO Live in Phnom Penh នឹងរៀបចំឡើងនៅថ្ងៃទី ១០ ឧសភា ២០១៩ នៅ Sound Club ចាប់ពីម៉ោង ១០ យប់តទៅ។

បើចង់ចូលរួម កុំភ្លេចចូលទៅទិញសំបុត្រតាមរយៈ PiPay ជាមួយតម្លៃពិសេសៗដូចជា៖
- Early Bird = ១៥ ដុល្លារ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៥ ឧសភា ២០១៩)
- Regular = ១៨ ដុល្លារ (ចាប់ពីថ្ងៃទី៦ ដល់ ១០ ឧសភា ២០១៩)
- Gate Price = ២០ ដុល្លារ (នៅថ្ងៃកម្មវិធី ប្រសិនបើនៅសល់)

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖
- វិបសាយ៖ diplo.sabay.com 
- ទូរសព្ទលេខ៖ 070 555 930
- Facebook៖ [DIPLO Live in Phnom Penh]
- អ៊ឺម៉ែល៖ [email protected] 

កំពូលឌីជេល្បី Diplo
កំពូលឌីជេល្បី Diplo
ឌីជេ Diplo
ឌីជេ Diplo
ឌីជេ Diplo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]