ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អតីតតារាសម្ដែងស្រី កញ្ញា បេនី យ៉ាំង មានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន នាពេលកន្លងមក។

បើទោះបីជា បច្ចុប្បន្នតារាសម្ដែងស្រីស៊ិចស៊ីរូបនេះ បានចាកឆ្ងាយពីសង្គមសិល្បៈ ក៏ពិតមែន ប៉ុន្តែនាងនៅតែមានប្រិយមិត្តជាច្រើន នៅតែនឹករលឹកពីទេពកោសល្យសម្ដែង និងតាមដានពីជីវិតឯកជនរបស់នាងផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើនសន្លឹក របស់តារាស្រីរូបនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បេនី យ៉ាំង នាងបានបើកបង្ហាញពីទ្រព្យសម្បត្តិ ផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ រថយន្តទំនើបៗ និងរបររកស៊ី ដែលនាងកំពុងតែមានក្នុងដៃ នាពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញបែបនេះ។ ព្រោះថា ជីវិតរស់នៅរបស់ បេនី យ៉ាំង ពិតជាឡូយឆាយ ថ្វីបើនាងឃ្លាតឆ្ងាយពីសិល្បៈក្តី។ 

គួររម្លឹកដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃើញថាកញ្ញា បេនី យ៉ាំង ហាក់បីដូចជា ជោគជ័យខ្លាំងមែនទែន ទាំងការរកស៊ី ផ្ទះវីឡាយ៉ាងធំ និងជីវិតឡូយឆាយ ដែលជាការខិតខំប្រឹងប្រែង ដោយកម្លាំងញើសឈាមរបស់នាង រហូតដល់មានទស្សនិកជនជាច្រើន លាន់មាត់សរសើរទៅលើនាងស្ទើរតែគ្រប់គ្នាទៀតផង៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង និងផ្ទះវីឡា
កញ្ញា បេនី យ៉ាំង និងផ្ទះវីឡា
ឡាន និងផ្ទះវីឡា របស់ កញ្ញា បេនី យ៉ាំង
ឡាន របស់ កញ្ញា បេនី យ៉ាំង
ឡាន របស់ កញ្ញា បេនី យ៉ាំង
ឡាន និងហាង របស់ កញ្ញា បេនី យ៉ាំង
ហាង របស់ កញ្ញា បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង