នរណា​ក៏​ដឹង​ដែរ មហារីក​ជា​ជំងឺ​កាច​សហាវមាន​ច្រើន​ប្រភេទពិបាក​ក្នុង​ការ​ព្យាបាល ឯ​មហារីក​មួយ​ចំនួន​ព្យាបាល​មិនជា​នោះ​ទេ បាន​ត្រឹម​ប្រើ​ថ្នាំ​ពន្យា​ជីវិត​ប៉ុណ្ណោះ។ ត្បិត​មហារីក​សាហាវ តែ​យើង​ម្នាក់ៗ​អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ដោយ​ចាប់ផ្តើម​ពី​ទម្លាប់​នៃ​ការ​រស់នៅ ហូបចុកជាដើម នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

​១- កុំជក់បារីគ្រប់ប្រភេទ

បារី​មាន​ជាតិ​នីកូទីន អ្នកជក់បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​តែទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហារីកសួត បេះដូង បំពង់ក មាត់ធ្មេញ។

២- ញ៉ាំអាហារសុខភាព

កុំញ៉ាំសាច់ ខ្លាញ់​អាក្រក់​ច្រើន ឬ​ពពួក​អាហារប្រៃ-ផ្អែមខ្លាំង មិន​ល្អ​ចំពោះ​សុខភាព​យើង​ទេ ហើយ​ងាយ​កើត​ជំងឺ​ច្រើន​ណាស់​មុខ​ណាស់។

៣- ហាត់​ប្រាណទៀងទាត់

ចំណាយ​ពេល​តែ ១៥ នាទី ឬកន្លះម៉ោង/១ថ្ងៃ ធ្វើ​លំហាត់​ប្រាណ នោះ​សុខភាព​យើង​ក៏ល្អ ជំងឺ​កាច​សាហាវ​ផ្សេង​ក៏​មិន​មក​យាយី​ដែរ។

៤- ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង

រស្មី​អុលត្រាវីយូឡេ​ពីក​ម្តៅ​ថ្ងៃ​ជា​មូលហេតុ​នៃ​ជំងឺ​មហារីក​ស្បែក ដូច្នេះ​យើង​មិន​ត្រូវ​ឲ្យ​ស្បែក​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ញឹកញាប់​ពេក​នោះ​ទេ គួរតែ​លាប​ក្រែម​ការពារ​កម្តៅថ្ងៃ​រាល់​ពេល​ចេញ​ក្រៅ។

៥- បរិស្ថានរស់នៅស្អាត មិនមានខ្យល់ពុល

ខ្យល់​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​មហារីកដែរ យក​ល្អ​យើង​គួរ​មានបរិស្ថានរស់នៅស្អាតគ្មានខ្យល់ពុល។

៦- បំដៅដោះកូន

ការសិក្សា​បង្ហាញ​ថា ម៉ាក់ៗ​ដែល​បំបៅដោះកូន​ មិនសូវ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ។

៧- កំណត់ការញ៉ាំជាតិអាល់កុលឲ្យបានតិច

តួលេខ​ប្រុសៗ​ដែល​កើត​ជំងឺ​មហារីកថ្លើម​ច្រើន​បំផុត នេះ​ក៏​ចំណែក​នៃ​ការ​ផឹកស្រា​លើស​កម្រិត។

៨- ចាក់វ៉ាក់​សាំងការពារ

រលាក​ថ្លើម​ប្រភេទ B និង​មហារីក​មាត់ស្បូន​ ជំងឺមហារីក​ ២ មុខ​នេះ មាន​វ៉ាក់សាំង​ចាក់​ការពារ​ហើយ ដូច្នេះ​ចាំអី​ទៀត ត្រូវ​តែ​ចាក់វ៉ាក់សាំងកា​រពារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]