ខេត្តស្វាយរៀង ៖ ស្ត្រី​កម្មការិនី​វ័យ​២៩​ឆ្នាំ​ម្នាក់ បាន​បាត់​ចេញពីផ្ទះ​អស់​រយៈពេល​៨​ថ្ងៃ​មក​ហើយ គ្មាន​ដំណឹង​សោះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី និង​ក្រុម​គ្រួសារ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ប្រពន្ធ​របស់​ខ្លួន ក្រុម​គ្រួសារ និង​ប្ដី​បាន​មក​ដាក់​ពាក្យបណ្ដឹង​មក​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិ ខណៈ​បាត់​ដំណឹង​ប្រពន្ធ​មិនដឹង​ទៅ​ណា ដើរ​រក​សព្វ​ទីកន្លែង​ក្នុង​ខេត្តស្វាយរៀង​មិនឃើញ ក៏​ដាច់​ចិត្ត​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​។

បើ​តាម​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឃួ​ន ប៊ុ​ន​ធឿ​ន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ បាន​បាត់​ខ្លួន​៨​ថ្ងៃ​ហើយ គឺ​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩​មក​ម្ល៉េះ ខណៈ​ទៅ​ធ្វើការ​នៅ​ក្រុង​បា​វិត ទើប​ប្តី និង​ក្រុម​គ្រួសារ​ស្វែងរក​យ៉ាង​អន្ទះសារ​។

ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ ឃួ​ន ប៊ុ​ន​ធឿ​ន អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បា​វិត មាន​ទីលំនៅ​នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប​។

ស្ត្រី​រូប​នេះ​មាន​ប្តី និង​កូន​២​នាក់ ក្នុង​បន្ទុកគ្រួសារ​ផង​ដែរ​។ បុរស​ជា​ប្តី​បាន​អំពាវនាវ ដល់​អ្នក​ប្រើប្រាស់​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រកប្រពន្ធ​របស់​លោក ដើម្បី​បាន​មក​ជួបជុំ​គ្រួសារ​វិញ ព្រោះ​កូន​តូច​ៗ​យំ​ស្រែក​រក​ម្តាយ​ខ្លាំង​ណាស់​។ ហើយ​បើ​ស្ត្រី​ជា​ប្រពន្ធ ដែល​បាន​បាត់​ខ្លួន​នេះ​បានដឹង​នៅ​ទីណា​សូម​ត្រឡប់​មក​រក​ប្តី និង​កូន​ៗ​វិញ​មក ឬ​ក៏​ផ្តល់​ដំណឹង​ឲ្យ​ប្តី និង​កូន​ៗ​បាន​ដឹងផង​ប្តី និង​កូន​ៗ​រង់ចាំ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]