ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីការបាត់បង់វត្តមានប្អូនស្រីរបស់កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត នោះគឺកញ្ញា ខេមរៈ ស្រីពៅ ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់មហាជន យ៉ាងខ្លាំង ស្ទើរពេញផ្ទៃប្រទេសតែម្ដង ។

ជាមួយគ្នានេះដែរ គេក៏សង្កេតឃើញ មិនត្រឹមតែមានវត្តមាន របស់ប្រជាពលរដ្ឋដែលរស់នៅ ទីនោះទេ សូម្បីតែសិល្បករ សិល្បការិនីយើង ជាច្រើនដួងបានចូលរួមរំលែកទុក្ខដ៏សោកសៅមួយនេះផងដែរ។

ជាក់ស្ដែង នៅព្រឹកថ្ងៃស្អែកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវជាថ្ងៃគម្រប់​ខួប១០០ថ្ងៃរបស់ តារាចម្រៀងស្រីសម្បុរស្រអែម កញ្ញា ខេមរៈ ស្រីពៅ ដែលនឹងធ្វើនៅស្រុកកំណើត ក្នុងខេត្តកំពង់ចាម នេះបើតាមបង្ហោះនាពេលកន្លងមក ពីបង ប្អូនរបស់លោក ខេមរៈ សិរីមន្ត ។

គួររម្លឹកផងដែរថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ខេមរៈ ស្រីពៅ បាន ទទួលមរណភាពហើយ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩វេលាម៉ោងមួយ រសៀលក្នុងប្រទេសឥណ្ឌា ដោយសារតែជំងឺសួត និងក្រលៀន៕

ទិដ្ឋភាពថ្ងៃបុណ្យសព របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពថ្ងៃបុណ្យសព របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពថ្ងៃបុណ្យសព របស់ ខេមរៈ ស្រីពៅ
ទិដ្ឋភាពថ្ងៃបុណ្យសព របស់ ខេមរៈ ស្រីពៅ
ធៀបបុណ្យ១០០ថ្ងៃ របស់ ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ