បរទេស៖ ក្នុងថ្ងៃគម្រប់ខួប EXO-L កាលពីថ្មីៗនេះ អ្នកគាំទ្របានដឹងថា Lay អាចនឹងមានឱកាសបានចូលរួម នៅក្នុងព្រឹត្តិការណ៍ជំនួបតារា ដ៏ធំលំដាប់ថ្នាក់ពិភពលោក Met Gala ដែលនឹងប្រព្រឹត្តនៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួរឲ្យដឹងថា កម្មវិធី Met Gala នេះ កម្មវិធីវៃអង្គាសមូលនិធិដ៏ធំប្រចាំឆ្នាំ នៅក្នុងទីក្រុងញ៉ូយ៉ក សម្រាប់សារមន្ទីរសិល្បៈ Metropolitan Museum of Art’s Costume Institute ដែលគេចាប់ផ្តើមប្រារព្ធធ្វើ កម្មវិធីនេះឡើងចាប់តាំងពីឆ្នាំ ១៩៩៥ មកម៉្លេះ។ 

ហើយព្រឹត្តិការណ៍នេះផងដែរ គឺមានការរៀបចំតាំងពិព័រណ៍ម៉ូតសម្លៀកបំពាក់ គ្រឿងសិល្បៈនានាដែលលេចធ្លោ និងមានតម្លៃបំផុត ព្រមជាមួយនឹងការចូលរួម ពីវត្តមានភ្ញៀវកិត្តិយស សុទ្ធសឹងតែល្បីឈ្មោះលំដាប់ពិភពលោក ដូចជា តារាចម្រៀងប្រុស Harry Style តារាចម្រៀងស្រី Lady Gaga នាង Selena Gomez នាង Beyonce  Shawn Mandes ក្រុមគ្រួសារតារាលំដាប់កំពូល ត្រកូល kardashian និងត្រកូល Jenner និងវត្តមានតារាហូលីវូដល្បីៗលំដាប់ពិភពលោក ជាច្រើនរាប់រយនាក់ទៀតផងដែរ។

យ៉ាងណាមិញ បើទោះបីជាខាងផលិតកម្មចិន Net Ease Entertainment មិនទាន់បានធ្វើការបញ្ជាក់ ថាLay នឹងចូលរួមនៅក្នុងកម្មវិធី Met Gala ឆ្នាំ២០១៩នេះក្តី ប៉ុន្តែអ្នកគាំទ្រក៏បានដឹងទុកជាមុនទៅហើយ ថា Layប្រាកដជាចូលរួមនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Met Gala នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ និងមានវត្តមានភ្ញៀវកិត្តិយសចូលរួមជាង២០០នាក់ រួមទាំងអ្នកកាសែតជាច្រើនផ្សេងទៀតផងដែរ។ អ្វីដែលរំភើបជាងនេះទៅទៀតនោះ គឺអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំយ៉ាងរីករាយ ក្នុងការឃើញវត្តមានរបស់ Lay និងជាពិសេសចង់ឲ្យមនុស្សគ្រប់គ្នា បានឃើញពីរូបរាងដ៏ស្រស់សង្ហារបស់កម្លោះរូបនេះថែមទៀតផង៕

Lay សមាជិកក្រុម Exo
Lay សមាជិកក្រុម Exo
Lay សមាជិកក្រុម Exo
Lay សមាជិកក្រុម Exo
Lay សមាជិកក្រុម Exo
កម្មវិធី Met Gala ឆ្នាំកន្លងទៅ
កម្មវិធី Met Gala ឆ្នាំកន្លងទៅ
កម្មវិធី Met Gala ឆ្នាំកន្លងទៅ
កម្មវិធី Met Gala ឆ្នាំកន្លងទៅ
កម្មវិធី Met Gala ឆ្នាំកន្លងទៅ
កម្មវិធី Met Gala ឆ្នាំកន្លងទៅ
កម្មវិធី Met Gala ឆ្នាំកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]