ថៃ៖ តារាសម្តែងថៃ Baifern កំពុងតែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ស្របពេលដែលរឿងភាគថ្មីៗដែលសម្តែងដោយតារារូបនេះ តែងតែទទួលបានការចាប់អារម្មណ៍ និងសរសើរខ្លាំងពីបណ្តាអ្នកទស្សនា។

ដោយឡែកបើនិយាយពីរូបរាង សម្រស់របស់នាងវិញ ក៏ត្រូវអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍មិនស្ទើរនោះដែល ព្រោះនាងពិតជាស្អាតបែបធម្មតា ដែលមិនឆ្លងកាត់មុខកំបិទពីមុនមក។ ចំណែកឯការតែងខ្លួនរបស់តារាស្រីមុខមាត់ គួរឲ្យស្រលាញ់រូបនេះ តែងតែស្អាត រាល់ពេលធ្វើខ្លួនចូលរួមកម្មវិធីម្តងៗ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការចូលរួម នៅក្នុងកម្មវិធីមួយ ដោយបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាតខ្លាំង ជាមួយនឹងឈុតដ៏សាមញ្ញាមួយឈុត ស្បៃពណ៌ស។  

ដោយក្នុងនោះមើលទៅសម្រស់ របស់នាងពិតជាស្រស់ស្អាតខ្លាំង ដូចជាកូនក្រមុំយ៉ាងដូច្នោះ ទោះបីជាឈុតរ៉ូបនេះសាមញ្ញៗ បែបស្បៃយ៉ាងណាក្តី ធ្វើឲ្យអ្នកគាំទ្រសរសើរដល់រូបនាងគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស
Baifern ក្នុងឈុតពណ៌ស្បៃពណ៌ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]