ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញសូមនាំមកនូវកម្មវិធីផ្ដល់សេវាពិនិត្យថែទាំរថយន្តទូទាំងប្រទេស ដែលក្នុងនោះគ្រប់ម្ចាស់រថយន្ត Bentley ទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបានអញ្ជើញឲ្យនាំរថយន្តរបស់ខ្លួនមកទទួលសេវាពិនិត្យថែទាំដោយឥតគិតថ្លៃ នៅឯមជ្ឈមណ្ឌលថែទាំរថយន្តរបស់ក្រុមហ៊ុនកក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៦ ខែឧសភា ២០១៩ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ២០១៩។។

ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ ដែលមានក្រុមហ៊ុន HGB Group Co., Ltd ជាតំណាងចែកចាយដ៏ល្បីឈ្មោះ គឺជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខសម្រាប់នាំចូល និងចែកចាយរថយន្ត Bentley ក្នុងប្រទេសកម្ពុជា។ ដោយត្រូវបានតែងតាំងជាក្រុមហ៊ុនទទួលសិទ្ធិជួសជុលរថយន្ត Bentley ផងដែរនោះ ដូច្នេះក្រុមការងារនៅឯក្រុមហ៊ុន Bentley ភ្នំពេញ មានជំនាញបច្ចេកទេស ដែលផ្ដល់លទ្ធភាពឲ្យពួកគេក្នុងការផ្ដល់សេវាថែទាំ និងជួសជុលរថយន្ត Bentley ឲ្យបានត្រឹមត្រូវស្របតាមកម្រិតបទដ្ឋាន។

កម្មវិធីផ្ដល់សេវាពិនិត្យថែទាំរថយន្តទូទាំងប្រទេស
កន្លែងពិនិត្យថែទាំរថយន្តរបស់ក្រុមហ៊ុនរថយន្ត BENTLEY
កន្លែងពិនិត្យថែទាំរថយន្តរបស់ក្រុមហ៊ុនរថយន្ត BENTLEY

ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញមានឧបករណ៍ឯកទេសសម្រាប់ការកំណត់បញ្ហារថយន្ត និងជួសជុលរថយន្ត ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេសដោយផ្ទាល់ពីរោងចក្ររថយន្ត Bentley ក្នុងទីក្រុង Crewe។ នៅក្នុងដំណើរពង្រឹងចំណេះដឹង និងសមត្ថភាពដែលធ្វើឡើងជាប្រចាំអ្នកបច្ចេកទេសរបស់យើងទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់អំពីផលិតផល និង Software ព្រមជាមួយនឹងការបណ្ដុះបណ្ដាលពេញលេញពីរោងចក្រនៅក្នុងទីក្រុង Crewe។

ដោយធ្វើការជារៀងរាល់ថ្ងៃលើរថយន្ត Bentley ដែលមានប្រព័ន្ធថាមពលខ្លាំង និងមានតម្លៃខ្ពស់ អ្នកបច្ចេកទេសរបស់យើងបានទទួលនូវចំណេះដឹងទូលំទូលាយជាបន្តបន្តាប់ ដែលជួយឲ្យពួកគេមានជំនាញក្នុងការផ្ដល់សេវាថែទាំក្នុងកម្រិតពិសេស និងប្រកបដោយភាពផ្ចិតផ្ចង់សម្រាប់រថយន្ត Bentley នីមួយៗ។

ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញមានមោទនភាពក្នុងការថែទាំ និងជួសជុលដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធៗរបស់ Bentley ដែលត្រូវបានផលិតឡើងឲ្យមានគុណភាពដូចគ្នានឹងគ្រឿងនៅជាប់នឹងរថយន្តនៅពេលផលិតដំបូងនៅក្នុងទីក្រុង Crewe ដូច្នោះដែរ។ រាល់គ្រឿងបន្លាស់នីមួយៗរបស់រថយន្ត Bentley ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងហ្មត់ចត់ដូចគ្នា ហើយត្រូវបានផលិតឡើងដោយគិតពីកម្លាំងប្រើប្រាស់ និងភាពធន់។

ការថែទាំជាប្រចាំដោយអ្នកជំនាញ ព្រមជាមួយនឹងឧបករណ៍ និងគ្រឿងបន្លាស់សុទ្ធ មានសារៈសំខាន់ណាស់ដើម្បីរក្សាឲ្យរថយន្ត Bentley នៅតែខ្លាំងជាប់រហូត ក៏ដូចជា ស្ថានភាពរថយន្តនៅល្អក្នុងកម្រិតអតិបរមា។ អ្នកជំនាញផ្នែកថែទាំប្រចាំក្រុមហ៊ុនរថយន្ត Bentely ភ្នំពេញ បានផ្ដល់អនុសាសន៍ឲ្យមានការរៀបចំកាលវិភាគសម្រាប់ការចូលពិនិត្យជាប្រចាំ ដែលអាចជាការពិនិត្យប្រចាំឆ្នាំ ឬបន្ទាប់ពីប្រើប្រាស់បាន ១៦ ០០០ គីឡូម៉ែត្រ ដើម្បីធានាថា រថយន្តមានដំណើរការក្នុងកម្រិតអតិបរមា ដោយមិនគិតពីអាយុ ឬរយៈចម្ងាយដែលប្រើប្រាស់រួចនោះទេ។

កន្លែងពិនិត្យថែទាំរថយន្តរបស់ក្រុមហ៊ុនរថយន្ត BENTLEY
កន្លែងពិនិត្យថែទាំរថយន្តរបស់ក្រុមហ៊ុនរថយន្ត BENTLEY

ដើម្បីស្វែងយល់បន្ថែមអំពីសេវាត្រួតពិនិត្យដោយឥតគិតថ្លៃ សូមទាក់ទងមកកាន់ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ សម្រាប់ព័ត៌មានលម្អិត។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញ 

ក្រុមហ៊ុន HGB Group Co.,Ltd,
ក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខសម្រាប់នាំចូល ចែកចាយ និងជួសជុលរថយន្ត Bentley ក្នុងប្រទេសកម្ពុជា
សាលតាំងលក់៖ អគារលេខ 37-39 មហាវិថីព្រះមុន្នីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ +855 23 92 88 88 / +855 95 999 804
មជ្ឈមណ្ឌលថែទាំរថយន្ត៖ អគារលេខ 9392 មហាវិថីសហព័ន្ធរុស្ស៊ី (110) សង្កាត់ កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទលេខ៖ 855 95 666 080
គេហទំព័រផ្លូវការ៖ www.phnompenh.bentleymotors.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]