កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ៣ ខែឧសភានេះ សារព័ត៌មានកូរ៉េជាច្រើន បានចេញផ្សាយអំពី ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលថា តារាស្រីល្បីឈ្មោះ ជើងចាស់ Lee Hyori តារាស្រី Ock Joo Hyun តារាស្រី Lee Jin និងនាង Sung Yuri ដែលសុទ្ធសឹងតែជា អតីតសមាជិកក្រុម Fin.K.L ពេលនេះកំពុងតែបង្រួបបង្រួមគ្នា ត្រៀមនឹងចូលរួមកម្មវិធីទូរទស្សន៍មួយ រួមគ្នាជាថ្មីម្ដងទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងស្រីដ៏ល្បី Fin.KL ធ្លាប់បានបង្ហាញខ្លួនដំបូង កាលពីខែឧសភា ឆ្នាំ ១៩៩៨ ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលចម្រៀងចុងក្រោយបំផុតរបស់ពួកគេ គឺចេញត្រឹមឆ្នាំ ២០០៥ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ។

រយៈពេល ១៤ឆ្នាំហើយ ដែលពួកគេបាត់មុខពីវិស័យសិល្បៈចម្រៀង ប៉ុន្តែថ្មីៗនេះពួកគេស្រាប់តែប្រកាសថា កំពុងតែត្រៀមនឹងត្រលប់មកវិញ នៅក្នុងកម្មវិធី JTBC Variety Show ដែលគ្រោងនឹងដាក់បញ្ចាំង ជាលើកដំបូងនៅរដូវក្តៅ ឆ្នាំនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព ក្រុម Fin.K.L
រូបភាព ក្រុម Fin.K.L
រូបភាព ក្រុម Fin.K.L
រូបភាព ក្រុម Fin.K.L

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]