ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រីពោរពេញទៅដោយ មនោសញ្ចេតនា នោះគឺអ្នកនាង ទូច ស្រីល័ក្ខ តាមរយៈបទចម្រៀងជាច្រើនទទួលបានការគាំទ្រខ្លាំងមែនទែន ជាពិសេសនោះ​គឺពីសំណាក់មិត្តៗយុវវ័យតែម្ដង ។

ក្នុងនោះផងដែរ តារាចម្រៀងស្រីដ៏មានសមត្ថភាពរូបនេះ គេតែងសង្កេតឃើញលេច មុខលើឆាកតន្រ្តីតូច ធំ ជាញឹកញាប់ មិនជាសូវជាបាត់វត្តមានរបស់ អ្នកនាង ទូច ស្រីល័ក្ខ ឡើយ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះវីដេអូមួយ ក្នុងការបកស្រាយបទចម្រៀងមួយនៅក្នុងកម្មវិធី ទូរទស្សន៍សិល្បៈ ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងតែម្ដង។

លើសពីនេះទៅទៀតនោះគឺ ខណៈពេលដែលអ្នកនាង ទូច ស្រីល័ក្ខ កំពុងតែបកស្រាយបទចម្រៀង«ទឹកភ្នែកភរិយា»នោះ គេសង្កេតឃើញថាមានការដាក់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ទឹកភ្នែកហូតមកទាំងមិនដឹងខ្លួន៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖  

ទូច ស្រលក្ខ័
ទូច ស្រលក្ខ័
ទូច ស្រលក្ខ័
ទូច ស្រលក្ខ័
ទូច ស្រលក្ខ័

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ