ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនវេរលុយធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា ជាក្រុមហ៊ុនតែមួយគត់ដែលបានគាំទ្រយ៉ាងសកម្ម និងលើកកម្ពស់កម្មករ-កម្មការិនីរោងចក្រ ចាប់តាំងពីចុងឆ្នាំ ២០១៨ ដែលបានឆ្លុះបញ្ចាំងក្នុងស្ពតពាណិជ្ជកម្មផ្ញើលុយឥតគិតថ្លៃរបស់ខ្លួនទូទាំងប្រទេស ។

តាំងពីក្រុមហ៊ុនទ្រូម៉ាន់នី មានវត្តមានក្នុងប្រទេសកម្ពុជា គឺបានផ្តល់នូវសេវាផ្ទេរប្រាក់ដែលជាតម្រូវការចាំបាច់របស់កម្មករ-កម្មការនីរោងចក្រ ពិតជាជួយសម្រាលដល់ជីវភាព ភាពងាយស្រួល និងសន្សំសំចៃការចំណាយរបស់ពួកគាត់បានយ៉ាងច្រើន តាមរយៈតម្លៃសេវាផ្ញើលុយទូទាំងប្រទេសទាបជាងគេបំផុតនៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីបានសហការជាមួយសមាគមរោងចក្រកាត់ដេរ GMAC រៀបចំពិធីជួបជុំសមាគមកាត់ដេរ ក្នុងគោលបំណងចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងផ្តល់ជូននូវសេវាពិសេសជូនដល់រោងចក្រកាត់ដេរទាំងអស់ជាមួយនឹងភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សរ៍ឥតគិតថ្លៃ និងមានសុវត្ថិភាពជាមួយចំនួនភ្នាក់ងារច្រើនជាងគេបំផុតទូទាំងប្រទេស។

ថ្មីៗនេះកម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីក៏ជាក្រុមហ៊ុនតែមួយគត់ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងនោះក្រុមហ៊ុនទ្រូម៉ាន់នីបានឧបត្ថម្ភនូវទឹកប្រាក់បន្ថែមចំនួន ២ លានរៀលក្នុងម្នាក់ ដល់ម្ចាស់ជ័យលាភីលេខ១ ដែលបានទៅលើបេក្ខជន លឿង វិសាល ពាក់ស្លាកលេខ៨ និងបេក្ខនារី យ៉ុន កាន់ទីម៉ា ស្លាកលេខ២ មកពីមណ្ឌលរាជធានីភ្នំពេញ ដែលទទួលបានថវិកាចំនួន ៥ លានរៀល ម៉ូតូ Honda Beat ចំនួន ១ គ្រឿង និងរង្វាន់ជាច្រើនទៀត ។

គួរបញ្ជាក់ផងដែរថា សម្រាប់ថៅកែរោងចក្រកាត់ដេរមានបំណងប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជូនកម្មករ-កម្មការិនីជាមួយសេវាទ្រូម៉ាន់នី ផេរ៉ូលស៊ឺវីស(Payroll Service) អាចទាក់ទងមកលេខទូរស័ព្ទ ០១៦ ៤៥៤ ៨៨៨ ជាមួយការផ្តល់ជូនកញ្ចប់សេវាពិសេស ។

លោកអ្នកអាចទាញយកកម្មវិធី TrueMoney App សូមចុច https://bit.ly/2NiWWzz 
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង ០២៣ ៩៩៩ ៦៣៩ ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia

ទ្រូម៉ាន់នីរៀបចំប្រាក់បៀវត្សរ៍ជូនបុគ្គលិក
កម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩
កម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩
លិខិតថ្លែងអំណរគុណ
អ្នកឈ្នះក្នុងកម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩
អ្នកឈ្នះក្នុងកម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]