ភ្នំពេញ៖ ទីបំផុតសំណួរដែល Fan Avengers និងអ្នកគ្រប់គ្នាតែងតែចង់ដឹងចង់ឮ មុនពេល និងក្រោយពេលដែលពួកគេបានទៅមើលរឿង Avenger Endgame នោះត្រូវបានបង្ហាញហើយ គឺទាក់ទងទៅនឹងតម្លៃទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ត្រឹមតែ ៣៨៩ ដុល្លារតែប៉ុណ្ណោះ ដោយវាបានផលិតឡើងដើម្បីតម្រូវចិត្តដល់ក្រុមអ្នកគាំទ្រ ដែលស្រលាញ់ងប់ងល់ និងតែងតែរង់ចាំមើលរឿង Avengers Endgame នេះ។

តម្លៃទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition នេះ ជាតម្លៃដែលមិនខ្ពស់ពេក ក៏មិនទាបពេកដែរ វាសាកសមជាមួយនឹងអ្វីដែលមនុស្សគ្រប់គ្នាអាចទទួលយកបាន ជាពិសេស Fan Avengers តែម្តង ព្រោះវាមានលក្ខណៈពិសេសជាច្រើនដែលមិនធ្វើឲ្យក្រុមអ្នកគាំទ្រខកបំណងនោះទេ ប្រសិនបើយើងក្រលេកមើលត្រឹមតែប្រអប់ខាងក្រៅក៏លង់ដែរលោកអើយ! ដោយសារតែប្រអប់របស់បវាបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដែលមានរូបតំណាងនៃអាវុធរបស់ Hero ទាំង ៦ ផ្គុំជាកាក់តូចៗអាចបង្វិលបាននៅផ្នែកខាងក្នុងទៀតផង។ 

OPPO F11 Pro Marvel's Avengers Limited Edition

ហើយចំពោះ Case វិញគឺថាកប់តែម្តងពណ៌ឡើង High ភ្ជាប់ជាមួយ Iring ដែលមានរូបអាវុធរបស់បុរសសង្ហា Caption America នៅចំកណ្តាលផ្ទៃ Case ឡើងកប់ស៊េរីតែម្តង។ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ដែលបានរចនាឡើងជា Style Marvel's Avengers ដែលមាន RAM ទំហំ 6GB និង ROMទំហំ 128GB ប្រៀបដូចជាមហាកម្លាំងរបស់តួអង្គ Hulk ដ៏មហិមា។ 

វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ប្រៀបដូចជា កាំភ្លើងដ៏លឿនបំផុតនៃតួអង្គស្រីស្អាត Window ដូច្នេះដែរ ហើយវាមានបច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ប្រៀបដូចជាញញួរហោះរបស់តួអង្គ Thor ដែលគ្មានគូប្រៀប វាមានកាមេរ៉ាបង្កប់ខ្លួនដ៏ស្រស់ស្អាតនៅចំណុចកណ្តាល និងមានកាមេរ៉ាភ្លោះទំហំ 48MP ប្រៀបដូចជាស្រោមមុខរបស់វីរបុរស Iron Man។ 

មិនតែប៉ុណ្ណោះវាមានបច្ចេកវិទ្យាថតរូបពេលយប់ Night Short ដ៏អស្ចារ្យ និងមុះមុតប្រៀបដូចជាមុខព្រួញរបស់តួអង្គ Hawkeye ដូច្នោះដែរ។ ឃើញគុណសម្បត្តិរបស់វា ប៉ុណ្ណឹងហើយ ថាតើ Fan Avengers និងអ្នកដែលកំពុងតែលង់ស្រលាញ់រឿង Avengers មានអារម្មណ៍ដូចម្តេចដែរ? តោះនៅចាំអីទៀត ទៅទិញទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ឥឡូវនេះ ព្រោះចំនួនមានកំណត់ណា All Fan !!

OPPO F11 Pro Marvel's Avengers Limited Edition
OPPO F11 Pro Marvel's Avengers Limited Edition

សូមទស្សនាវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]